ខាងក្រោមនេះ យើងខ្ញុំលើកយកពាក្យច្បាប់មួយចំនួន ដែលនិយមប្រើ ក្នុងវិស័យអចលនទ្រព្យ ជាពិសេសក្នុងកិច្ចសន្យាទីញលក់ ដែលមេធាវី និងសុរិយោដីតែងតែនិយាយ៖
នីតិបុគ្គលនៃនីតិសាធារណៈ៖ ក្រុមរាជការសាធារណៈ។ ឧទាហរណ៍៖ រដ្ឋ ខេត្ត ឃុំ ឬគ្រឹះស្ថានសាធារណៈដូចជាសាកលវិទ្យាល័យជាដើម។
នីតិបុគ្គលនៃនីតិឯកជន៖ សមាគម ក្រុមហ៊ុន ក្រុមមូលនីធិ។
ប្រតិសិទ្ធ៖ អ្នកទទួលសិទ្ធបន្តពីគេដើម្បីប្រកបការរបស់ខ្លួនផងនិងជំនួសគេផង
ប្រធានសក្កិ៖ ព្រឹត្តិការណ៍ដែលកើតឡើងដោយមិនដឹងមុនមិនបានប៉ាន់ស្មានមុនបាននិងមិនអាចជំនៈបាន
ប្រាតិភោគភណ្ឌិក៖ ការយកទ្រព្យទៅធានាបំណុល។ឧទាហរណ៍៖ ការបញ្ចាំស្រៃជាប្រាតិភោគភណ្ឌិកអចលនវត្ថុ។
ព្យសនកម្ម៖ ការខូចខាត ឬសេចក្ដីវិនាសអន្តរាយដល់រូបកាយក្ដី ដល់សំភារៈក្ដីដល់ទឹកចិត្តក្ដី ដែលបណ្ដាលមកពីអំពើរបស់អ្នកដទៃ។
ភតិសន្យាបតី៖ ម្ចាស់អចលនវត្ថុ ដែលដាក់អចលនវត្ថុជួលឲ្យអ្នកដទៃ៕