រឿងអប់រំ៖គ្រាមួយ មានក្មេងប្រុសម្នាក់ដែលមានចិត្តឆេវឆាវណាស់ និងឆាប់ខឹងណាស់។ ឪពុករបស់គាត់ បានសម្រេចចិត្តហុចដែកគោលមួយថង់ឲ្យគាត់ ហើយនិយាយថា រាល់ពេលដែលកូនប្រុសទប់កំហឹងខ្លួនឯងមិនបាន កូនត្រូវដំដែកគោលចូលទៅក្នុងរបងនោះ។
នៅថ្ងៃដំបូង ក្មេងប្រុសមានកំហឹងខ្លាំង ហើយបានដំដែកគោលជាច្រើនគ្រាប់ចូលទៅលើរបងនោះ។
ក្នុងរយៈពេលតែពីរបីសប្តាហ៍បន្ទាប់ ក្មេងប្រុសចាប់ផ្តើមគ្រប់គ្រងកំហឹងរបស់គាត់បន្តិចម្តងៗហើយចំនួនដែកគោល ដែលគាត់ដំចូលទៅក្នុងរបងបានថយចុះបន្តិចម្តងៗ។ គាត់យល់ឃើញថា គាត់ងាយស្រួលក្នុងការគ្រប់គ្រងកំហឹងរបស់គាត់ជាជាងដំដែកគោលទាំងនោះចូលទៅក្នុងរបង។
ទីបំផុតថ្ងៃមួយនោះបានមកដល់ ដែលក្មេងប្រុសមិនបានខឹងច្រឡោតទាល់តែសោះ។គាត់បានប្រាប់ឪពុករបស់គាត់នូវព័ត៌មាននេះ ហើយឪពុករបស់គាត់បានណែនាំថា កូនប្រុសគួរតែដកដែកគោលចេញជារៀងរាល់ពេលដែលកូនអាចគ្រប់គ្រងលើកំហឹងរបស់កូនបាន។
ច្រើនថ្ងៃបានកន្លងផុតទៅ ក្មេងប្រុសនោះបានប្រាប់ឪពុកខ្លួនថា ដែកគោលទាំងអស់បានដកអស់ទៅហើយ។ឪពុកក៏បានចាប់ដៃកូនប្រុសរបស់គាត់ ហើយនាំគាត់ទៅមើលរបង។
កូនធ្វើបានល្អហើយ តែមកមើលស្នាមដែកគោលលើរបងដែលកូនបានដំនេះវិញ។ របងទាំងនេះ វាមិនមានស្ថានភាពដូចពីមុននោះទេ។ ពេលដែលកូននិយាយអ្វីមួយដោយកំហឹង គឺដូចទុកស្នាមលើរបងដូចនេះឯង។ ឧទាហរណ៍មួយទៀតថា កូនយកកាំបិតចាក់បុរសណាម្នាក់ហើយដកវាចេញវិញ នោះរបួសគឺនៅតែមាន បើទោះជាមានការសុំទោសប៉ុន្មានដង ក៏មិនអាចឲ្យមុខរបួសនោះរលុបបាត់ដែរ៕