ស្រមៃថា ជីវិតគឺជាល្បែងមួយ ដែលមានបាល់ចំនួន5 ដែលអ្នកបោះលើអាកាស ដោយព្យាយាមមិនឱ្យធ្លាក់បាល់ណាមួយឡើយ។ បាល់1 ធ្វើពីជ័រកៅស៊ូ ហើយ 4 នៅសល់គឺធ្វើពី កញ្ចក់។
បាល់ទាំង5 នោះគឺ: ការងារ, គ្រួសារ, សុខភាព, មិត្តភក្តិ, ព្រលឹង/វិញ្ញាណអ្នក។
មិនយូរប៉ុន្មានទេ មុនពេលដែលអ្នកដឹងថា (ការងារ) គឺជាបាល់ ធ្វើពីកៅស៊ូ។ រាល់ពេលដែលធ្លាក់ចុះ វានឹងលោតម្តងទៀត ខណៈដែលបាល់ផ្សេងទៀតធ្វើពីកញ្ចក់។ ប្រសិនបើមួយក្នុងចំណោមបាល់ទាំងនោះធ្លាក់ វានឹងបែក ឬប្រេះស្រាំ និងខ្ចាត់ខ្ចាយ ដោយមិនងាយត្រលប់ ឬភ្ជាប់ទៅទម្រង់ដូចមុនទេ។
អ្នកត្រូវដឹងពីការពិតនៃចំណុចដែលខ្ញុំចង់និយាយ ហើយខិតខំដើម្បីដូចខាងក្រោម៖
គ្រប់គ្រងការងាររបស់អ្នកឱ្យមានប្រសិទ្ធភាពក្នុងម៉ោងធ្វើការ ឆ្លៀតពេលដើម្បីធានានូវភាពស្មោះត្រង់របស់អ្នក ផ្តល់ពេលវេលាចាំបាច់ដល់ក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នក សម្រាកឱ្យបានសមរម្យ និងមើលថែសុខភាពរបស់អ្នក៕