ជំងឺមហារីកច្រមុះ (Nasopharyngeal Cancer) ដោយយោងតាមប្រភពពីមន្ទីរពេទ្យកាល់ម៉ែតបានបង្ហាញថាជាជំងឺមហារីកដែលកើតឡើងនៅផ្នែកខាងក្រោយច្រមុះនិងខាងលើបំពង់កដែលពាក្យបច្ចេកទេសនៃតំបន់នោះហៅថា"Nasopharynx”។
រោគសញ្ញា៖
នៅដំណាក់កាលដំបូងជំងឺមហារីកច្រមុះពុំស្តែងនូវសញ្ញាអ្វីដែលគួរឱ្យកត់សម្គាល់ទេ។រោគសញ្ញាមួយចំនួនដែលតម្រូវឱ្យអ្នកជំងឺមកពិគ្រោះជាមួយគ្រូពេទ្យជំនាញដូចខាងក្រោម៖
មានឡើងកូនកណ្តុរនៅក
ឈាមច្រមុះ
តឹងច្រមុះភាគច្រើនមួយចំហៀង
សណ្តាប់មានការធ្លាក់ចុះនៅត្រចៀកម្ខាង
ហឹងត្រចៀក
ឈឺក្បាល
មូលហេតុបង្ក៖
មូលហេតុបង្កឱ្យកើតជំងឺមហារីកច្រមុះនៅមិនទាន់ដឹងពិតប្រាកដប៉ុន្តែមានកត្តាមួយចំនួនដែលជម្រុញឱ្យកើតមានជំងឺនេះ៖
ទីតាំងភូមិសាស្រ្ត ដូចជាប្រទេសចិនខាងត្បូង ឬអាស៊ីខាងកើត
ការបរិភោគអាហារដែលសម្បូរជាតិ Nitrosamine (អាហារដែលមានកម្រិតអំបិលខ្ពស់ ប្រលាក់ហាលឱ្យស្ងួតរួចអាំង មានដូចជាសាច់ ឬត្រី)
អ្នកប្រកបរបរដែលទាក់ទងជាមួយឈើ-ជាងឈើ
ប្រវត្តិក្រុមគ្រួសារដែលកើតជំងឺនេះ (Nasopharyngeal Cancer)
ការធ្វើរោគវិនិច្ឆ័យ៖
ការឆ្លុះដោយម៉ាស៊ីនអង់ដូស្គប់ ប្រើកាំមេរ៉ាឆ្លុះចូលក្នុងច្រមុះរហូតដល់ផ្នែកខាងក្រោយ Nasopharynx
ការច្រិបសាច់៖ ត្រូវច្រិបសាច់នៅផ្នែកខាងក្រោយច្រមុះ ដើម្បីធ្វើការពិសោធន៍កោសិកាមហារីក Pathology and Immmuno-histo-chemistry
ធ្វើ CT-Scan ឬ MRI
Panendoscopy
ការព្យាបាល៖
ការព្យាបាលដោយកាំរស្មី តាមវិធីសាស្រ្តទំនើប (Modern Radiotheraphy)
ការចាក់ថ្នាំគីមី (Chemotherapy)
ការវះកាត់ក្នុងករណីខ្លះ
ដូចនេះ សម្រាប់អ្នកដែលមានប្រវត្តិឈាមច្រមុះ ឬតឹងច្រមុះជាប្រចាំគួរគប្បីពិចារណាមកពិគ្រោះពិនិត្យ និងព្យាបាលឱ្យបានទាន់ពេលវេលាជាមួយគ្រូពេទ្យជំនាញសម្រាប់ព្យាបាលឱ្យបានជាសះស្បើយ៕
ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត