សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ភាព​ជា​​អ្នក​ដឹក​នាំ​គឺ​សំដៅ​ទៅ​លើ​មនុស្ស​ដែល​អាច​​អភិវឌ្ឍ​​បុគ្គលិក​លក្ខណៈ និង​ជំនាញ​របស់​ខ្លួន​ដើម្បី​សម្រេច​គោល​បំណង​អ្វី​មួយ​។ ហើយ​ជា​ទូ​ទៅ​គេ​អាច​វាយ​តម្លៃ​​អ្នក​ដឹក​នាំ​ដោយ​ផ្អែក​លើ​ចំណុច​មួយ​ចំនួន​ដូច​ជាផ្អែក​លើ​លទ្ធផល​ការងារបរិមាណ​ និង​គុណភាព ការ​គោរពនិង​ស្មោះ​ត្រង់​ពី​អ្នក​ក្រោម​បង្គាប់ និង​ការ​មាន​មនសិការ​ខ្ពស់និង​សាមគ្គី​ល្អ។​ជា​មូល​ដ្ឋាន​គ្រឹះ​​របស់​អ្នក​ដឹក​នាំ​ក្នុង​ន័យ​ជា​​រួម​ គឺ​លក្ខណៈ​ជា​ទី​គោរពការងារ​មិន​គិត​តែ​ពី​ប្រយោជន៍​ខ្លួន​ការ​សម្រេច​​គោល​ដៅ​អង្គភាពសុខមាល​ភាព​របស់​ពួក​គេការ​ប្រតិបត្តិ​ឱកាស​ការងារ​និង​កម្លាំង​ចិត្តការ​ផ្តល់​សេចក្តី​ណែ​នាំនិង​តម្រង់​ទិសការ​យក​ចំណេះ​ដឹង​ទៅ​អនុវត្ត​ជា​ដើម​។ល។

ដោយ​ឡែក​សម្រាប់​​លក្ខណៈ​ក្នុង​ផ្លូវ​​ព្រះ​ពុទ្ធ​សាសនាលក្ខណៈ​ជា​អ្នក​​ដឹក​នាំ​គេនិង​ជា​ប្រធាន​ក្នុង​ផ្នែក​ណា​មួយគឺ​​បាន​រៀប​រាប់​ដូច​ខាង​ក្រោម​នេះដែល​មនុស្ស​ជា​ទូ​ទៅ​អាច​ស្វែង​យល់​ពី​ចំណុច​ជា​សំខាន់​ៗ​មាន​ដូច​ជា​៖

.ទាន​ ចេះ​ចែក​រំលែក​លាភ​សក្ការៈកិត្តិយស​ កេរ្ត៍​ឈ្មោះមុខ​មាត់​ដល់​អ្នក​ក្រោម​បង្គាប់​។

.សីល មាន​សីល​ធម៌ គុណ​ធម៌ចេះ​ស្រលាញ់​រាប់​អានមិន​លើក​​តម្កើង​ខ្លួន​ហួស​ហេតុ​។

.នេក្ខម្មៈ មិន​ល្មោភ​ដោយ​តណ្ហា​ចំពោះ​ស្រី​។

.បញ្ញា ​ឆ្លាត​វាង​វៃ ចេះ​លៃ​លកបែង​ចែក​ការងារ​បាន​យ៉ាង​ត្រឹម​ត្រូវ​និង​ប្រកប​ដោយ​ជោគ​ជ័យ​។

.វិរិយៈ ប្រឹង​ប្រែង​ ព្យាយាមជំនះ​គ្រប់​ឧបសគ្គ​​ដោយ​មិន​រា​ថយមិន​ចុះ​ចាញ់ ខិត​ខំ​ឱ្យ​អស់​ពី​លទ្ធភាព​។

៦​.ខន្តី ​អត់​ធន់ ខាំ​មាត់​សង្កត់​ចិត្តទ្រាំ​ទ្រ​ការ​លំបាក​គ្រប់​បែ​ប​យ៉ាង​រហូត​បាន​សម្រេច។​

.សច្ចៈ​​ ទៀង​ត្រង់​ ស្មោះ​ស ទន់​ភ្លន់មិន​វៀច​វេរបើ​សន្យា​ដូច​ម្តេច​ត្រូវ​ធ្វើ​ដូច្នោះ​។

.អធិដ្ឋាន តាំង​ចិត្ត​មុត​មាំ ប្រាកដ​ប្រជាមិន​ឡេះ​ឡោះធ្វើ​ដោយ​​យក​ចិត្ត​ទុក​ដាក់​តាម​គំរោង​ផែន​ការ​ជាក់​លាក់​។

.មេត្តា អាណិត ស្រឡាញ់ ជួយ​សង្រ្គោះយោគ​យល់ អត់​ឱន អធ្យាស្រ័យ​។

១០.ឧបេក្ខា តាំង​ចិត្ត​ជា​កណ្តាលមិន​ស្រឡាញ់​អ្នក​នេះស្អប់​អ្នក​នោះ​។

Image

បន្ថែម​ពី​នោះនៅ​ក្នុង​ផ្លូវ​លោក ការ​ស្រាវជ្រាវ​ជា​ច្រើន​ក៏​បាន​បង្ហាញ​ថាអ្នក​ដឹក​នាំ​ល្អក៏​ត្រូវ​មាន​សម្បទា​បី​យ៉ាង​គួរ​សម្គាល់​គឺ​៖

កាយ​សម្បទា

  • ត្រូវ​មាន​សុខភាព​ល្អ​ កម្លាំង​មាំ​មួន​ ដែល​អាច​ទ្រាំ​បាន និង​បញ្ហា​លំបាក ឬ​ការងារ​លំបាក​នានា​។

  • ជា​មនុស្ស​រហ័ស​រហួន មិន​ខ្ជិល​ច្រអូស។

ប្រាជ្ញា​សម្បទា

  • មាន​សមត្ថភាព​​ចំណេះ​ដឹង​ទូ​ទៅ និង​ជំនាញ​ឯក​ទេស​

  • មាន​បញ្ញា​វាង​វៃ និង​មាន​បទ​ពិសោធន៍​​ក្នុង​ការ​ងារ​

  • ចេះ​កំណត់​គោល​ដៅ និង​ចេះ​ធ្វើ​ផែន​ការ​បាន​ត្រឹម​ត្រូវ​

  • មាន​ភាព​​ជា​អ្នក​ដឹក​នាំ​

  • ចេះ​ដោះ​ស្រាយ​បញ្ហា​

  • ជា​មនុស្ស​ក្លាហាន (ផ្លូវ​ល្អ)​​

  • មាន​ភាព​ម្ចាស់​ការ​ខ្លួន​ឯង មាន​ឆន្ទៈ​មោះ​មុត ក្នុង​ការ​ធ្វើ​​​សេចក្តី​សម្រេច​ចិត្ត​ផ្សេង​ៗ​។

សីល​សម្បទា

  • មាន​គុណ​ធម៌​ (មាន​ព្រហ្ម​វិហារ​ធម៌​ និង​ទស​ពិធ​រាជ​ធម៌​)

  • ចិត្ត​ល្អ​ចេះ​ជួយ​គ្នា​

  • គិត​ប្រយោជន៍​រួម​

  • ប្រមើល​មើល​ទៅ​អនាគត​វែង​ឆ្ងាយ (ចក្ខុវិស័យ)​

  • មិន​ប្រកាន់​បក្ស​ពួក​និយម មិន​លំអៀង និង​គោរ​ព​ច្បាប់

  • មាន​សមត្ថភាព​

  • យុត្តិធម៌​

  • ទំនាក់​ទំនង​ល្អ៕

ប្រភព​៖មាគ៌ាជីវិតរៀប​រៀង​ដោយ​ភិក្ខុវជិរប្បញ្ញោ​គូ​សុភាព + Khsearch