ដើម្បីចាប់ផ្តើមថ្ងៃថ្មី និងធ្វើដំណើរឆ្ពោះទៅមុខ មានរឿងជាច្រើនដែលអ្នកត្រូវបោះបង់។ មិនថាវាជារឿងមិនល្អ អតីតកាលឬកុមារភាពមិនល្អ ការលែងលះប្ដីប្រពន្ធ ការធ្វើខុសក្នុងគ្រួសារ ឬការងារមុខរបររកស៊ីបរាជ័យ មានអត្តចរិតមិនល្អ អ្នកត្រូវតែទុកវាចោលមួយឡែក យកវាធ្វើជាមេរៀន ហើយឆ្ពោះទៅមុខ ដើម្បីអនាគតមួយដែលកំពុងរង់ចាំអ្នក។