សាច់រឿងខ្លី៖មនុស្សមួយក្រុម បាន​ទៅ​ជួបជាមួយ​អ្នក​ប្រាជ្ញ​ម្នាក់​ ហើយត្អូញត្អែរ​អំពី​បញ្ហា​ដដែល​ម្តង​ហើយ​ម្តង​ទៀត​ ប្រាប់គាត់។ ថ្ងៃមួយ គាត់បានសម្រេចចិត្តប្រាប់ពួកគេរឿងកំប្លែងមួយ ហើយពួកគេទាំងអស់គ្នាសើចយ៉ាងក្អាកក្អាយ។

ប៉ុន្មាននាទីក្រោយមក គាត់បានប្រាប់ពួកគេរឿងកំប្លែងដដែល ហើយពួកគេសើចតែពីរបីនាក់ប៉ុណ្ណោះ។ បន្ទាប់​មក គាត់​ក៏​និយាយ​រឿង​កំប្លែង​ដដែល​ជា​លើក​ទី​៣ ប៉ុន្តែ​គ្មាន​អ្នក​ណា​សើច ឬ​ញញឹម​ទៀត​ទេ។

អ្នក​ប្រាជ្ញ​ម្នាក់នោះបានញញឹម​ហើយ​និយាយ​ថា​៖ អ្នក​មិន​អាច​សើច​នឹង​រឿង​កំប្លែង​ដដែល​នេះ ​ម្ដង​ហើយ​ម្ដង​ទៀត​ទេ។ ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​តែង​តែ​យំ ឬត្អូញត្អែរ​អំពី​បញ្ហា​ដដែលៗ?