មុនពេលបង្កើតក្រុមហ៊ុន Honda លោក សូអ៊ិជិរ៉ូ ហុងដា (Soichiro Honda) ដែលជាស្ថាបនិក ធ្លាប់មានក្រុមហ៊ុនមួយឈ្មោះ Tokai Seiki ដែលផលិតគ្រឿងបរិក្ខារឡាន។ យ៉ាងណាមិញ ក្រុមហ៊ុនបានបរាជ័យ ដោយសារគុណភាពនៃបរិក្ខារឡាន ផលិតមិនបានល្អ។  ចុងក្រោយ លោកបានដាច់កុងត្រាដៃគូជាមួយក្រុមហ៊ុន Toyota ដោយសារតែរឿងគុណភាពនោះ។ 

ប៉ុន្តែ បរាជ័យមិនបានរារាំងមិនឱ្យលោកបន្តស្រាវជ្រាវនិងស្វែងយល់បន្ថែមពីជំនាញវិស្វកម្មនោះទេ រហូតមកទល់ឆ្នាំ១៩៦៤ ដែលក្រុមហ៊ុន Honda បានក្លាយជាក្រុមហ៊ុនដ៏ធំ និងបានក្លាយជាក្រុមហ៊ុនដែលផលិតម៉ូតូធំជាងគេលើពិភពលោក។

ក្រុមហ៊ុនអាចទទួលការរីកចម្រើនលូតលាស់ទៅមុខបាន ដរាបណាវាជួបនឹងជម្នះបញ្ហាប្រឈមផងដែរ “ ជំនួសឱ្យការខ្លាចនឹងជម្នះការលំបាកនិងបរាជ័យ គួរខ្លាចពីការរត់គេចពីការលំបាកនោះ ហើយមិនធ្វើអ្វីសោះ” នេះជាការលើកឡើងរបស់លោក Soichiro Honda។