ចំណេះដឹងពិតប្រាកដ គឺដឹងពីវិសាលភាពនៃអវិជ្ជា ឬភាពល្ងង់ខ្លៅនេះឯង. Real knowledge is to know the extent of one’s ignorance - Confucius

នៅក្នុងព្រះពុទ្ធសាសនា ភាពល្ងង់ខ្លៅ ត្រូវបានគេមើលឃើញថាជាបុព្វហេតុនៃទុក្ខ។ ការរំដោះគឺជាការត្រាស់ដឹង។ សម្រង់មួយទៀតរបស់ខុងជឺ គឺ "អវិជ្ជាគឺជារាត្រីនៃចិត្ត ប៉ុន្តែជាយប់ដែលគ្មានព្រះច័ន្ទ និងផ្កាយ"។

ឃ្លានេះ បានបង្ហាញនូវគំនិតដ៏ជ្រៅជ្រះ និងមានប្រយោជន៍សម្រាប់ការស្វែងរកចំណេះដឹង។ ភាពល្ងង់ខ្លៅ ឬអវិជ្ជា គឺជាការធ្វេសប្រហែសដោយចេតនា ឬការបដិសេធមិនទទួលបានចំណេះដឹង។ អវិជ្ជា​មិនបានផ្ដល់​ទស្សនៈ​ និងការគិត្យបានទូលំទូលាយនោះទេ៕