ខ្ញុំមិនបានបរាជ័យទេ ខ្ញុំទើបតែបានរកឃើញវិធីចំនួន 10,000 ដែលមិនដំណើរការ។ I have not failed, I’ve just found 10,000 ways that won’t work - Thomas Edison

គ្មានការបរាជ័យទេ មានតែបទពិសោធន៍សម្រាប់ជាការសិក្សាដ៏មានតម្លៃប៉ុណ្ណោះ។  អ្វី​ដែល​សំខាន់​នោះ​គឺ​ ការ​មិន​បោះបង់​ទេ ប៉ុន្តែ​ត្រូវ​រៀន​សូត្រ ​រួច​កែ​លម្អ​ឱ្យ​បាន​ល្អ​ប្រសើរ​ នោះអ្នកនឹងអាចទទួលបាននូវ​ជោគជ័យនៅពេលណាមួយ។

ឃ្លានេះ ក៏ប្រហាក់ប្រហែលនឹងឃ្លាមួយទៀតដែលលើកឡើងថា  "អ្នក​ដែល​បាន​ប្រព្រឹត្ត​កំហុស​ហើយ​មិន​កែ​វា នោះ​នឹង​ប្រព្រឹត្ត​កំហុសម្ដងទៀត"។

រីឯសម្ដីរបស់លោកគ្រូ ខុងជឺ ក៏ធ្លាប់បានលើកឡើងដែរថា៖រឿងដ៏អស្ចារ្យបំផុតរបស់យើង មិនមែននៅក្នុងការមិនដែលបរាជ័យនោះទេ ប៉ុន្តែការក្រោកឡើង រាល់ពេលដែលបរាជ័យ។