រឿងអប់រំ៖គ្រាមួយ ​មាន​ក្មេង​ប្រុស​ម្នាក់​ដែល​មាន​ចិត្ត​ឆេវឆាវណាស់ និងឆាប់ខឹងណាស់។ ឪពុក​របស់​គាត់ ​បាន​សម្រេច​ចិត្ត​ហុច​ដែកគោល​មួយ​ថង់​ឲ្យ​គាត់ ហើយ​និយាយ​ថា រាល់​ពេល​ដែលកូន​ប្រុសទប់កំហឹងខ្លួនឯងមិនបាន កូន​ត្រូវ​ដំដែកគោល​ចូលទៅ​ក្នុង​របងនោះ

នៅថ្ងៃដំបូង ក្មេងប្រុសមានកំហឹងខ្លាំង ហើយបានដំដែកគោលជាច្រើនគ្រាប់ចូលទៅលើរបងនោះ។

ក្នុងរយៈពេលតែពីរបីសប្តាហ៍បន្ទាប់ ក្មេងប្រុសចាប់ផ្តើមគ្រប់គ្រងកំហឹងរបស់គាត់បន្តិចម្តងៗហើយចំនួនដែកគោល ដែលគាត់ដំចូលទៅក្នុងរបងបានថយចុះបន្តិចម្តងៗ។ គាត់​យល់​ឃើញ​ថា គាត់​ងាយ​ស្រួល​ក្នុង​ការ​គ្រប់​គ្រង​កំហឹង​របស់​គាត់ជា​ជាងដំ​ដែក​គោល​ទាំង​នោះ​ចូល​ទៅ​ក្នុង​របង។

ទីបំផុត​ថ្ងៃ​មួយនោះបាន​មក​ដល់ ​ដែល​ក្មេង​ប្រុស​មិនបានខឹងច្រឡោតទាល់​តែ​សោះ។គាត់បានប្រាប់ឪពុករបស់គាត់នូវព័ត៌មាននេះ ហើយឪពុករបស់គាត់បានណែនាំថា កូនប្រុសគួរតែដកដែកគោលចេញជារៀងរាល់ពេលដែលកូនអាចគ្រប់គ្រងលើកំហឹងរបស់កូនបាន។

ច្រើនថ្ងៃបានកន្លងផុតទៅ ក្មេងប្រុសនោះបានប្រាប់ឪពុកខ្លួនថា ដែកគោលទាំងអស់បានដកអស់ទៅហើយ។ឪពុកក៏បានចាប់ដៃកូនប្រុសរបស់គាត់ ហើយនាំគាត់ទៅមើលរបង។

កូន​ធ្វើ​បាន​ល្អ​ហើយ តែ​មកមើល​ស្នាមដែកគោលលើ​របងដែលកូនបានដំនេះវិញ។ របងទាំងនេះ វាមិនមានស្ថានភាពដូចពីមុននោះទេពេល​ដែលកូន​និយាយអ្វីមួយដោយកំហឹង គឺដូច​ទុក​ស្នាម​លើរបងដូច​នេះ​ឯង។ ឧទាហរណ៍មួយទៀតថា កូន​យក​កាំបិតចាក់បុរសណា​ម្នាក់​ហើយដកវាចេញវិញ នោះរបួសគឺនៅតែមាន បើទោះជាមានការសុំទោសប៉ុន្មានដង ក៏មិនអាចឲ្យមុខរបួសនោះរលុបបាត់ដែរ៕