ប្រវត្តិខ្លី៖ Maya Angelou កើតនៅថ្ងៃទី 4 ខែមេសា ឆ្នាំ 1928 នៅ St. Louis រដ្ឋ Missouri ។ គាត់បានទទួលមរណភាពនៅថ្ងៃទី 28 ខែឧសភាឆ្នាំ 2014 នៅ Winston-Salem រដ្ឋ North Carolina សហរដ្ឋអាមេរិក។

ក្នុងកំឡុងសង្គ្រាមលោកលើកទី 2 គាត់បានផ្លាស់ទៅ San Francisco រដ្ឋ California ។ នៅ​ទីនោះ គាត់​បាន​ឈ្នះ​អាហារូបករណ៍​ទៅ​រៀន​របាំ និង​ការ​សម្ដែង​នៅ​សាលា California Labor School។

Maya Angelou គឺជាកវី និងជាអ្នកនិពន្ធជនជាតិអាមេរិក ដែលល្បីល្បាញដោយសារស្នាដៃរបស់គាត់ ដែលរួមមាន 'I Know Why the Caged Bird Sings', 'Gather Together in My Name', 'The Heart of a Woman' និង 'A Song Flung Up to ។

Angelou បានបោះពុម្ភកំណាព្យជាច្រើន ប៉ុន្តែល្បីល្បាញបំផុតគឺកំណាព្យនៅក្នុងអំឡុងឆ្នាំ១៩៧១ "Just Give Me a Cool Drink of Water 'Fore I Die " ដែលត្រូវទទួលបានរង្វាន់ Pulitzer ។

ស្នាដៃដ៏ល្បីល្បាញបំផុតមួយរបស់លោកស្រី Angelou មួយទៀត "On the Pulse of Morning" ដែលកំណាព្យនោះត្រូវបានតែងជាពិសេសសម្រាប់អាននៅឯពិធីឡើងកាន់តំណែងជាផ្លូវការ របស់ប្រធានាធិបតី Bill Clinton ក្នុងខែមករា ឆ្នាំ 1993 ។

ស្នាដៃកំណាព្យផ្សេងទៀត មានដូចជា “His Day Is Done” (1962) ដែលគាត់បានសរសេរសម្រាប់លោក Nelson Mandela ។ និង “Amazing Peace” (2005) ដែលគាត់បានសរសេរសម្រាប់សេតវិមាន។

ក្រៅពីជាអ្នកនិពន្ធ និងជាកវី គាត់គឺជាអ្នកចម្រៀង អ្នកនិពន្ធ និងជាសកម្មជនសិទ្ធិស៊ីវិលដ៏លេចធ្លោម្នាក់ ដែលបានចូលរួមយ៉ាងសកម្មក្នុងចលនាសិទ្ធិពលរដ្ឋ រួមជាមួយនឹង Martin Luther King Jr. និង Malcolm X។ គាត់គឺជាស្ត្រីដែលលះបង់ដោយមិនចេះនឿយហត់។ ជីវិតរបស់នាងតស៊ូដើម្បីភាពប្រសើរឡើងរបស់ស្ត្រី និងប្រជាជនស្បែកខ្មៅ។

យោង៖ biography