រាជធានីភ្នំពេញ៖ សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានមានប្រសាសន៍នាព្រឹកទី២០ ខែមេសា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោតនាពេលខាងមុខនេះ លើកឡើងកុំឲ្យមានហិង្សាឲ្យសោះ ក្នុងដំណើរការនៃការបោះឆ្នោតនៅកម្ពុជា។
សម្ដេចនាយករដ្ឋមន្រ្តី បានបន្ថែមថា៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែបង្កលក្ខណៈសម្បតិ្តឲ្យបក្សនយោបាយទាំងអស់ មានសិទ្ធិដូចៗគ្នា ដែលនេះជា អព្យាក្រឹត្យភាពនៃរដ្ឋបាលស៊ីវិល ដែលត្រូវធ្វើជាការចាំបាច់ ក្នុងពេលនៃការឃោសនាបោះឆ្នោត។