វាជារឿងសំខាន់សម្រាប់យើង ដោយមិនត្រូវវិនិច្ឆ័យលទ្ធផលលឿនពេក ឬញឹកញាប់ពេកនោះទេ  it’s critical for us not to judge our results too soon or too often.

ឃ្លានេះ ត្រូវបានដកស្រង់ចេញពីសៀវភៅដែលមានចំណងជើងថា Atomic Habits (ទម្លាប់ល្អិត ឬទម្លាប់អាតូម) ដែលនិពន្ធដោយលោក ជេម ឃ្លៀ (James Clear)។

ទម្លាប់​វិជ្ជមាន ​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើនប៉ុន្តែ​វា​អាច​ចំណាយ​ពេល​យូរ​ជាង​ការ​រំពឹង​ទុក ​ដើម្បី​ឃើញ​លទ្ធផល​ទាំង​នោះ។នោះហើយជាមូលហេតុដែល លោក James Clear និយាយថា វាជារឿងសំខាន់សម្រាប់យើង ដែលមិនវិនិច្ឆ័យលទ្ធផលរបស់យើងលឿនពេកឬញឹកញាប់ពេក។

គេបានប្រដូច ទម្លាប់ ទៅនឹង ការប្រាក់សមាស (Compound Interest) នៃការអភិវឌ្ឍន៍ខ្លួន។ការប្រាក់សមាស ជាវិធីសាស្រ្ដមួយនៃគណនាការសន្សំប្រាក់និងការប្រាក់ជាបន្តបន្ទាប់។ ដូចគ្នាដែរថាឥទ្ធិពលនៃទម្លាប់តូចមួយ នឹងត្រូវគុណឡើងៗ នៅពេលអ្នកធ្វើម្តងហើយម្ដងទៀត។

ទម្លាប់ដែលអ្នកធ្វើជាប្រចាំ គឺអាចបង្ហាញឲ្យឃើញពីភាពខុសប្លែកគ្នាតិចតួចក្នុងពេលខ្លីតែវាមានឥទ្ធិពលធំ ក្នុងរយៈពេលជាច្រើនខែ ហើយនឹងកាន់តែភ្ញាក់ផ្អើលពីលទ្ធផលរបស់វាក្នុងរយៈពេលយូរឆ្នាំ។ បើក្រឡេកមើលទៅក្រោយវិញ ពីរឬប្រាំឆ្នាំឬប្រហែលជាដប់ឆ្នាំក្រោយ នោះតម្លៃនៃទម្លាប់ល្អបន្តិចម្ដងៗ និងតម្លៃនៃទម្លាប់អាក្រក់នឹងបង្ហាញយ៉ាងច្បាស់ជាក់ស្តែង។

អ្វីទៅជា ការប្រាក់សមាស?

បើនៅក្នុងផ្នែកហិរញ្ញវត្ថុ គេមានគំនិតដ៏មានឥទ្ធិពលមួយហៅថា ការប្រាក់សមាស។ នៅពេលអ្នកសន្សំប្រាក់ខ្លះនៅក្នុងធនាគារ អ្នកនឹងទទួលបានការប្រាក់។ ការប្រាក់ គឺជាប្រាក់ដែលអ្នកបង្កើតហើយធនាគារ នឹងខ្ចីការប្រាក់របស់អ្នកបន្តទៀត បង្កើតបានជាការប្រាក់កាន់តែច្រើន។ ឥឡូវនេះ ប្រសិនបើអ្នកបន្តវិនិយោគរយៈពេល 5, 10, 20 ឆ្នាំឬយូរជាងនេះ នោះជារៀងរាល់ឆ្នាំអ្នកនឹងទទួលបានការប្រាក់កាន់តែច្រើនឡើង។

តើ​ទម្លាប់​នេះ​ទាក់ទង​នឹង​អ្វី?

ទម្លាប់​មាន​ឥទ្ធិពល​មិន​គួរ​ឱ្យ​ជឿ ទោះបីជា​វាផ្ដើមពី តូចតាចក្ដី។ ការផ្លាស់ប្តូរជីវិត កើតឡើងមិនមែនតាមរយៈការផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងពេលខ្លីនោះទេប៉ុន្តែពីទម្លាប់ប្រចាំថ្ងៃតូចៗ។

វាដូចជារបៀបដែលទន្លេតូចមួយ អាចកាត់សឹកថ្ម និងបង្កើតជាជ្រលងដ៏ធំប្រសិនបើអ្នកផ្តល់ពេលវេលាគ្រប់គ្រាន់។ ទម្លាប់ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនប៉ុន្តែត្រូវការពេលវេលា។

ទម្លាប់មិនត្រូវវិនិច្ឆ័យដោយលទ្ធផលភ្លាមក្នុងពេលបច្ចុប្បន្នរបស់យើងទេ។ អ្វី​ដែល​សំខាន់​គឺ​ មិន​មែន​ជា​កន្លែង​ដែល​យើង​នៅ​សព្វ​ថ្ងៃ​នេះ​ទេប៉ុន្តែ​ជា​ទិសដៅ​ដែល​យើង​កំពុង​តែ​ធ្វើ​ដំណើរទៅ។ ហើយទិសដៅដែលយើងកំពុងធ្វើដំណើរ គឺត្រូវបានកំណត់ដោយសកម្មភាពប្រចាំថ្ងៃរបស់យើង។

ជាឧទាហរណ៍ ប្រសិនបើយើងចាប់ផ្តើមញ៉ាំអាហារដែលមានសុខភាពល្អ និងហាត់ប្រាណនៅកន្លែងហាត់ប្រាណ នោះយើងនឹងមិនឃើញរាងកាយរបស់យើងប្រែប្រួលច្រើនទេក្នុងមួយសប្តាហ៍ ឬពីរសប្តាហ៍។ ប៉ុន្តែ​ប្រសិនបើ​យើង​បន្ត​ដំណើរ​ទៅមុខ​ជា​ប្រចាំ​ រយៈពេល​ពីរ​បី​ឆ្នាំនោះ​យើង​អាច​មើលទៅ​ដូចជា​មនុស្ស​ថ្មី​ទាំងស្រុង ​ចំពោះ​មិត្ត​ចាស់​ដែល​មិន​បាន​ជួប​យើង​មួយរយៈ​។ 

នោះហើយជាមូលហេតុ ដែលវាមានសារៈសំខាន់សម្រាប់យើង មិនឱ្យឆាប់ឈានជើងធំពេក ។ យើងគ្រាន់តែត្រូវបន្តធ្វើម្តង ហើយម្ដងទៀតនូវសកម្មភាពដែលត្រឹមត្រូវ៕