ខ្ញុំមិនបានបរាជ័យទេ ខ្ញុំទើបតែបានរកឃើញវិធីចំនួន 10,000 ដែលមិនដំណើរការ។ I have not failed, I’ve just found 10,000 ways that won’t work - Thomas Edison
គ្មានការបរាជ័យទេ មានតែបទពិសោធន៍សម្រាប់ជាការសិក្សាដ៏មានតម្លៃប៉ុណ្ណោះ។ អ្វីដែលសំខាន់នោះគឺ ការមិនបោះបង់ទេ ប៉ុន្តែត្រូវរៀនសូត្រ រួចកែលម្អឱ្យបានល្អប្រសើរ នោះអ្នកនឹងអាចទទួលបាននូវជោគជ័យនៅពេលណាមួយ។
ឃ្លានេះ ក៏ប្រហាក់ប្រហែលនឹងឃ្លាមួយទៀតដែលលើកឡើងថា "អ្នកដែលបានប្រព្រឹត្តកំហុសហើយមិនកែវា នោះនឹងប្រព្រឹត្តកំហុសម្ដងទៀត"។
រីឯសម្ដីរបស់លោកគ្រូ ខុងជឺ ក៏ធ្លាប់បានលើកឡើងដែរថា៖រឿងដ៏អស្ចារ្យបំផុតរបស់យើង មិនមែននៅក្នុងការមិនដែលបរាជ័យនោះទេ ប៉ុន្តែការក្រោកឡើង រាល់ពេលដែលបរាជ័យ។