ភាពជាអ្នកដឹកនាំ១៣ចំណុចនេះ សម្រាប់ស្វែងយល់ អភិវឌ្ឍខ្លួន ក្នុងសម័យថ្មី - វគ្គ២


នាអត្ថបទមុន “១៣ចំណុចនៃភាពជាអ្នកដឹកនាំសម័យថ្មីរៀនអភិវឌ្ឍ និង Upgrade ខ្លួនឯង” ក្រមាបានបង្ហាញជាសង្ខេប៦ចំណុចជូនប្រិយមិត្តបានស្វែងយល់។ សម្រាប់អត្ថបទនេះ​ ក្រមាសូមបង្ហាញសង្ខេប៧ចំណុចជាបន្តសម្រាប់ការរៀនសូត្រពីភាពជាអ្នកដឹកនាំ។

. ការចេះបត់បែននិងរៀនសូត្រសម្របតាមស្ថានការណ៍

ដំណើរការអាជីវកម្ម ស្ថាប័ន ឬអង្គភាព ពុំមែនតែងតែដើររលូនដូចការគ្រោងទុកនោះទេ។ចំណុចសំខាន់បំផុតមួយក្នុងមេរៀននៃភាពជាអ្នកដឹកនាំ គឺអ្នកអាចរៀនបត់បែននិងសម្របខ្លួននៅពេលមានអ្វីៗដែលប្រែប្រួលខុសការរំពឹងទុក។ មិនថាជាការដាក់ចេញនូវយុទ្ធនាការថ្មីដែលផ្ទុយស្រលះនឹងគ្រោងការទុកមុនការផ្លាស់ប្តូរច្បាប់ទម្លាប់ក្នុងក្រុមហ៊ុន ការរុះរើរចនាសម្ព័នក្នុងស្ថាប័ន ឬក៏ឧបសគ្គផ្សេងៗទៀតដែលកើតឡើងជាអ្នកដឹកនាំអ្នកត្រូវក្លាហាន និងរឹងមាំ ដឹកនាំក្រុមឆ្លងកាត់រឿងទាំងនោះ។

. សុខភាពអន់ខ្សោយក៏ជាដំណើររារាំងសមត្ថភាពដឹកនាំ

អ្នកដឹកនាំធ្វើការច្រើនម៉ោងទៅតាមស្ថានការណ៍ពោលគឺច្រើនម៉ោងជាងបុគ្គលិក។ ជាឧទាហរណ៍ អ្នកត្រូវមានពេល២៤ម៉ោងពេញ/ថ្ងៃ ក្នុងករណីត្រូវដោះស្រាយបញ្ហាដែលកើតឡើង ក៏ដូចជាគ្រប់គ្រងស្ថានភាពស្មុគស្មាញជាច្រើនទៀត។ទោះបីយ៉ាងណា ដើម្បីបំពេញបានភាពដឹកនាំមួយដែលមានប្រសិទ្ធិភាព ក៏ត្រូវចំណាយពេលមួយផ្នែកមើលលើស្ថានភាពសុខភាពអ្នកផងដែរ។ សុខភាពអន់ខ្សោយ ថមថយកម្លាំងកាយចិត្ត អារម្មណ៍ នឹងជាឧបសគ្គបង្អាក់ដំណើរប្រសិទ្ធិភាពការងារផងដែរ។មានពេលខ្លះសម្រាក និងរក្សាការពារទាំងសុខមាលភាពផ្លូវកាយ ផ្លូវចិត្ត នឹងជួយប្រសិទ្ធិភាពការងារអ្នកប្រសើរឡើងវិញ។

. ជួលមនុស្សមកធ្វើការត្រូវនិងស័ក្តិសមនឹងមុខដំណែង

ចំណុចនេះគឺសម្តៅថា អ្នកដឹកនាំមួយរូបគឺអាចស្វែងរកមនុស្សដែលស័ក្តិសមត្រូវនឹងមុខដំណែងក្នុងស្ថាប័ន/អាជីវកម្ម។ នៅពេលអ្នកមានក្រុមការងារដែលពួកែលើកិច្ចការរបស់ពួកគេក៏ដូចជាដឹងនូវតួនាទីពួកគេ នោះស្ថាប័នក៏ដូចជាអាជីវកម្មទាំងមូលនឹងអាចដំណើរការយ៉ាងរលូនប្រកបដោយប្រសិទ្ធិភាព។ ទាំងនេះ ក៏អនុញ្ញាតឱ្យអ្នក ជាអ្នកដឹកនាំមានពេលផ្តោតទៅលើកិច្ចការរបស់អ្នកជាជាងការរវល់ទៅប៉ះប៉ូវបញ្ហាដែលកើតឡើងក្នុងក្រុមការងារ។នៅពេលអ្នកមានទំនុកចិត្តលើក្រុមការងារ នោះអ្នកអាចរកវិធីល្អប្រសើរបន្ថែមទៀតសម្រាប់អង្គភាព។

ចុចអាន៖ លក្ខណៈទាំងនេះជម្រុញមនុស្សឱ្យក្លាយជាអ្នកដឹកនាំប្រកបគុណសម្បត្តិល្អ និងសម្រេចជោគជ័យ

ចុចអាន៖ ចំណេះដឹង ៖គន្លឹះភាពជាអ្នកដឹកនាំ និងឈានទៅរកភាពជោគជ័យ

១០. គោលដៅផ្ទាល់ខ្លួនមិនអាចទៅមុនគោលដៅរួម

អ្នកដឹកនាំតែងមានក្តីសុបិន្តធំនិងការជម្រុញទឹកចិត្តច្រើនសម្រាប់ស្ថាប័ន ឬអង្គភាពដែលគេធ្វើការ។ ពួកគេច្រើនមានគំនិតជំហានៗ និងដឹងពីគោលដៅរយៈពេលវែងដែលចង់ដៅសម្រាប់អង្គភាព។ យ៉ាងណាមិញ អ្នកដឹកនាំច្រើនរកឃើញថាបញ្ហាពួកគេច្រើនផ្តោតខ្លាំងពេកលើគោលដៅផ្ទាល់ខ្លួនជាងអ្វីដែលត្រូវធ្វើសម្រាប់ស្ថាប័ន។ ដូចនេះការស្តាប់មតិយោបល់និងទទួលយកគ្រប់មតិមកថ្លឹងថ្លែងអាចជួយឱ្យអ្នកដឹកនាំអាចបន្ថយការរំពឹងទុកផ្ទាល់ខ្លួន ក៏ដូចជាគ្រប់គ្រងការរំពឹងទុកខ្ពស់ពីក្រុមការងារផងដែរ។

១១. ស្មោះត្រង់និងច្បាស់លាស់ជាមួយក្រុមការងារ

កំហុសជារួមក្នុងចំណោមអ្នកដឹកនាំ គឺការរក្សាទុកព័ត៌មានតែខ្លួនឯងនិងមិនចែករំលែកទិន្នន័យសំខាន់ ឬការសម្រេចចិត្តមួយចំនួនទៅដល់សមាជិកក្រុម។ ហើយនេះដែលជាការបែងចែករវាងបុគ្គលិក និងថ្នាក់ដឹកនាំ ក៏ដូចជាធ្វើឱ្យទំនាក់ទំនងជាចំហជួបបញ្ហាលំបាក។ ជាជាងការលាក់បាំងព័ត៌មាន គឺគួរជំនួសវិញនូវការបើកទូលាយ ស្មោះត្រង់ និងច្បាស់លាស់។ការផ្លាស់ប្តូរ និងការសម្រេចធំៗដែលដាក់ចេញ អាចមានឥទ្ធិពលលើក្រុមការងារទាំងមូលហើយភាពមិនស្មោះត្រង់ នឹងធ្វើឱ្យពួកគេគ្មានទំនុកចិត្តផងដែរ។

១២. រៀនពីកំហុសអតីតកាល

កំហុសអាចនឹងកើតមាន…។ អ្វីដែលសំខាន់គឺអ្នកអាចរៀនពីកំហុសពីមុនៗ និងអាចប្រើនូវអ្វីដែលអ្នកបានរៀនសូត្រពីកំហុសដើម្បីអនុវត្តឱ្យបានប្រសើរលើការសម្រេចចិត្តនាពេលបច្ចុប្បន្ន និងអនាគត។ ដូចនេះកំហុសពីអតីត មិនគួរចាត់ជាភាពអៀនខ្មាស ឬភាពអាម៉ាស់មុខនោះទេប៉ុន្តែវាជាមេរៀនមានតម្លៃដែលជួយការសម្រេចចិត្តអ្នកបានប្រសើរក៏ដូចជាអភិវឌ្ឍខ្លួនអ្នកផងដែរ។ ដោយមានពេលពិនិត្យឡើងវិញ ពីអ្វីដែលបង្កធ្វើឱ្យមានកំហុសឡើងហើយអ្នកអាចផ្លាស់ប្តូរវាបាន អ្នកគឺជាអ្នកដឹកនាំដ៏ល្អមួយរូប។

១៣. ព្យាយាមនិងមិនបោះបង់

អ្នកដឹកនាំទទួលបន្ទកច្រើន ជាតួសំខាន់ពិសេសក្នុងស្ថានភាពមានវិបត្តិ ពើបនឹងឧបសគ្គលំបាកៗ។

នៅពេលភ្នែកជាច្រើនរាប់សិបគូពីបុគ្គលិកសម្លឹងមកអ្នកវាជាកិច្ចការសំខាន់ដែលត្រូវបន្តព្យាយាមដោយមិនបោះបង់។ ពេលក្រុមការងារទុកចិត្តអ្នកដឹកនាំរបស់ពួកគេដឹកនាំឆ្លងកាត់ស្ថានការណ៍លំបាកៗនោះពួកគេនឹងស្តាប់ គោរពតាមអ្នកដឹកនាំនៅស្ថានការណ៍ប្រសើរឡើងផងដែរ។ សម្រាប់ចំណុចនេះដែរគឺសម្តៅលើមេរៀនសំខាន់មួយ គឺការស្វែងរកជម្រើសដំណោះស្រាយផ្សេងៗតាមដែលអាចធ្វើបានដែរមិនធ្វើឱ្យរអាក់រអួលដល់ដំណើរការស្ថាប័ន ឬអង្គភាពក្រោមការដឹកនាំរបស់អ្នក។ នៅពេលអ្នកអាចបង្ហាញទៅកាន់ក្រុមការងារថាអ្នកពិតជាប្តេជ្ញា លះបង់សម្រាប់ក្រុមហ៊ុន/អាជីវកម្មនោះពួកគេក៏មានឆន្ទៈអនុវត្តទៅតាមអ្នកផងដែរ៕

បន្ទាប់ពីអត្ថបទនេះប្រិយមិត្តក៏អាចស្វែងយល់នូវអត្ថបទមេរៀននៃភាពជាអ្នកដឹកនាំជាបន្តបន្ទាប់ទៀត..

ប្រភព៖ Rock Content,13 EssentialLeadership Lessons