រោងចក្រមួយ លើកោះត្រល់(ភូកុក) ផ្ដើមប្រែក្លាយខ្សាច់សមុទ្រ ទៅជាខ្សាច់សំណង់

រោងចក្រមួយ លើកោះត្រល់(ភូកុក) ផ្ដើមប្រែក្លាយខ្សាច់សមុទ្រ ទៅជាខ្សាច់សំណង់
រោងចក្រមួយនៅកោះត្រល់(កោះភូកុក) បានចាប់ផ្តើមចំរាញ់ខ្សាច់សមុទ្រ ទៅជាខ្សាច់សំណង់ដោយប្រើបច្ចេកទេសបង្កើតឡើងដោយ វិស្វករវៀតណាម។

ក្រុមហ៊ុន Phan Thanh Construction Trading and Transportation ផ្ដើមដំណើរការរោងចក្រ ចំរាញ់ខ្សាច់សមុទ្រ ទៅជាខ្សាច់សំណង់ ដោយមានសមត្ថភាពផលិតបាន ២០០ម៉ែត្រគូបក្នុងមួយម៉ោង បានចាប់ផ្តើមដំណើរការកាលពីថ្ងៃពុធ ដែលបានក្លាយជារោងចក្រដំបូងគេនៅប្រទេសវៀតណាម។

រោងចក្រនេះប្រើបច្ចេកទេស ដែលបង្កើតឡើងដោយវិស្វករ Vo Tan Dung ដោយ វិធីប្រើសម្ពាធទឹកដើម្បីកាត់បន្ថយរចនាសម្ព័នខ្សាច់សមុទ្រ យកអំបិលចេញ និងចម្រោះ ដើម្បីអាចបានជា ខ្សាច់ដែលអាចប្រើសម្រាប់គម្រោងសាងសង់។

នាយកក្រុមហ៊ុននេះរំពឹងថា បច្ចេកទេសផលិតខ្សាច់សំណង់នេះ នឹងរួមចំណែកដល់ការបន្ថយល្បឿននៃការបូមខ្សាច់ ដែលកំពុងកើតមានទូទាំងប្រទេសវៀតណាម ដែលនាំឱ្យមានការបូមខ្សាច់ខុសច្បាប់នៅក្នុងទន្លេនិងតំបន់ឆ្នេរ។ ការបូមខ្សាច់ខុសច្បាប់បានបណ្តាលឱ្យមានការបាក់ដីយ៉ាងធ្ងន់ធ្ងរបាក់រលំនិងបោកផ្ទះហើយនៅតែបន្តគំរាមកំហែងដល់ជីវភាពរស់នៅរបស់ប្រជាជនដែលពឹងផ្អែកលើទឹក៕VNExpress