ក្រុមហ៊ុន Apple អាចនឹងបន្ថែមភាសាវៀតណាម ចូលក្នុងកម្មវិធីSiri

វៀតណាម៖ ក្រុមហ៊ុន Apple បានដាក់ការផ្សាយពាណិជ្ជកម្មដើម្បីស្វែងរកអ្នកជំនាញភាសាវៀតណាម សម្រាប់ក្រុមជំនួយការកម្មវិធីនិម្មិតរបស់ខ្លួន Siri។

យោងតាមការចុះផ្សាយការងារ ក្រុមហ៊ុន Apple បានអោយដឹងថា បុគ្គលនោះនឹងមានមូលដ្ឋាននៅ សឹង្ហបុរីបេក្ខជនដែលមានគុណវុឌ្ឍិសំខាន់ៗចំនួន១៥នាក់ ត្រូវមានជំនាញការអាន ការសរសេរ និងការយល់ដឹងទាំងច្បាស់ពីភាសាអង់គ្លេសនិងភាសាវៀតណាម និងការយល់ដឹងអំពីតំបន់អាស៊ី -ប៉ាស៊ីហ្វិកនិងបំរែបំរួលនៃភាសានិយាយតាមវប្បធម៌ដែលខុសគ្នា។

ក្រុមអ្នកវិភាគបាននិយាយថា ក្រុមហ៊ុនប្រហែលជាកំពុងស្វែងរកការអភិវឌ្ឍបន្ថែមលើកម្មវិធីSiriដើម្បីយកទីផ្សារក្នុងប្រទេសវៀតណាម។ បច្ចុប្បន្ននេះ Siri អាចប្រើបានដល់ ៣៧ ភាសាប៉ុន្តែមិនទាន់មានជាភាសាវៀតណាមនោះទេ។

ប្រសិនបើទទួលបានជោគជ័យ ភាសាវៀតណាម នឹងត្រូវបានបន្ថែមទៅSiriនៅក្នុងការធ្វើបច្ចុប្បន្នភាព iOS 15 ។

ក្រុមហ៊ុន Apple បានបន្តជួលបុគ្គលិកនៅប្រទេសវៀតណាមចាប់តាំងពីដើមឆ្នាំនេះរួមទាំងតួនាទីជាន់ខ្ពស់ ដូចជាប្រធានប្រតិបត្តិការក្នុងតំបន់ជាដើម៕ VNExpress