តើអ្នក​ពិត​ជា ​ត្រៀម​ខ្លួន​រួចហើយឬនៅ ​សម្រាប់​ការ​ផ្លាស់​ប្តូ​រ

​គេ​និយាយ​ថា ​មនុស្ស​គឺ​បានតែ​ត្រៀម​ខ្លួន​ដើម្បី​ទទួល​យក​​ការ​ផ្លាស់​ប្តូ​រ​ នៅ​ពេល​ដែល​ការ​ឈឺ​ចាប់​នៃ​ការ​មិន​ផ្លាស់​ប្តូ​រ ​គឺ​ច្រើន​ជាង​ការ​ឈឺ​ចាប់​នៃ​ការ​ផ្លាស់​ប្តូ​រ​។

នៅពេល​ដែល​ការ​ផ្លាស់​ប្តូ​រ​​មក​ដល់ យើង​ទាំង​អស់​គ្នាចាប់ផ្ដើម​មាន​ប្រតិកម្ម​។មាន​មួយ​ចិននិយាយថា "នៅពេល​ដែល​ខ្យល់នៃការផ្លាស់ប្ដូរបក់មក មាន​អ្នកខ្លះ​​សង់​ជញ្ជាំង​និង​អ្នក​ខ្លះ​ទៀត​សង់ម៉ាស៊ីនដើរដោយកំលាំងខ្យល់​។ "

ឥឡូវ​នេះ​ វា​មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ​ ប៉ុន្តែ​វា​មាន​ជំហាន​ជាច្រើន​ដែល​អ្នក​អាច​ទទួល​យក​បាន​ប្រសិន​បើ​អ្នក​ពិត​ជា​ត្រៀម​ខ្លួន​ជា​ស្រេច​ សម្រាប់​ការ​ផ្លាស់​ប្តូ​រ​:

១. កំណត់​នូវ​អ្វី​ដែល​អ្នក​ត្រូវ​ផ្លាស់​ប្តូ​រ​

ប្រសិន​បើ​អ្នក​ពិត​ជា​ត្រៀម​ខ្លួន​រួចជា​ស្រេច សម្រាប់ការផ្លាស់ប្ដូរសូមកុំរក​រោគសញ្ញា​វា អ្នកត្រូវជីក​អោយបានជ្រៅ ដើម្បីរក​មូលហេតុពិតប្រាកដ​ ហើយចាប់ផ្ដើម​ផ្លាស់​ប្តូ​រវា។

លោក​ជែក​គី​ចាន់ និយាយថា៖ "​កុំ​ឱ្យ​កាលៈទេសៈ​គ្រប់គ្រង​អ្នក​ អ្នកត្រូវ​ផ្លាស់​ប្តូ​រកាលៈទេសៈ​។"

២. កំណត់​នូវ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ ដើម្បី​ផ្លាស់​ប្តូ​រ​

រឿង​តែ​មួយ​គត់ ​ដែល​យើង​អាច​ត្រួត​ពិនិត្យ​បាន គឺលើខ្លួន​យើង​សកម្មភាព​របស់​យើង​ និង​ប្រតិកម្ម​របស់​យើង​។ ​ប្រភេទ​នៃ​សកម្មភាព ​ដែលយកមកប្រើក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ផ្លាស់​ប្តូ​រ​អ្វីមួយ ​ត្រូវ​តែ​ទាក់ទង​នឹង​ខ្លួនយើង​។

ផ្តោ​ត​កិច្ច​ខិតខំ​ប្រឹងប្រែង​​ផ្លាស់​ប្តូ​រលើ​ខ្លួន​អ្នក​និង​ត្រូវ​ធ្វើអោយបានល្អបំផុត តាមដែលអ្នកអាចធ្វើបាន ​។

លោក Seth Godin និយាយថា៖ "​ខ្ញុំ​គិត​ថា ​លទ្ធផលច្រើន​បំផុតក្នុង​កំឡុង​ពេល​នៃការផ្លាស់ប្ដូរគឺលើខ្លួនអ្នកផ្ទាល់ មិនមែនលើអ្នកផ្សេងនោះទេ​។"

៣. កំណត់​នូវ​អ្វី ​ដែល​អ្នក​នឹង​ធ្វើ​ បន្ទាប់​ពី​អ្នក​បាន​ផ្លាស់​ប្តូ​រ​

អ្នកជាមនុស្សថ្មី ជីវិត​របស់​អ្នក​​មានភាពល្អ​ប្រសើរ​ជាង​មុន​អ្នក​មើល​ឃើញ​អ្វី​មួយកាន់​តែ​ច្បាស់ ​និង​មាន​ទស្សន​វិស័យ​វិជ្ជមាន​។ឥឡូវ​អ្នក​បាន​ផ្លាស់​ប្តូ​រហើយ តើគួរធ្វើអ្វីបន្ទាប់មកទៀត​?

ការ​ផ្លាស់​ប្តូ​រ​មិនត្រឹមធ្វើ​តែខ្លួនឯងនោះទេ​។ទាញ​យក​អ្វី​ដែល​អ្នក​បាន​រៀន​ និង​អ្វី​ដែលអ្នកអាចធ្វើ ហើយ​ជួយ​អ្នកផ្សេង ដោយប្រើ​ទេពកោសល្យ​ថ្មី​របស់​អ្នក​។

 លោក Peter Drucker  និយាយថា៖ "សហគ្រិន​តែង​តែ​ស្វែង​រក​ការ​ផ្លាស់​ប្តូ​រ​ ឆ្លើយ​តប​ទៅ​នឹងការផ្លាស់ប្ដូរនោះ​ហើយប្រែក្លាយវាអោយទៅជា​ឱកាស​ ​។ "