គោលការណ៍៥ ដែលគេប្រើជាទូទៅក្នុងការធ្វើប្រតិភូកម្មមុខងារ

អ្នកដឹកនាំ ប្រធានស្ថាប័នដែលធំឬមានភាពមមាញឹកក្នុងការងារខ្លាំងច្រើនប្រឈមជាមួយកង្វះវេលា ហើយច្រើនតែគិតពីវិធី ដែលធ្វើប្រតិភូកម្មអំណាចឬទំនួលខុសត្រូវទៅមនុស្សដែលនៅក្បែរខ្លួន ប្រកបដោយប្រសិទ្ធិភាព។

ចំនុចនេះ ពាក្យថាប្រតិភូកម្ម គឺមានភាពខុសគ្នាឆ្ងាយពីការផ្តល់ភារកិច្ចឬគំរោងដល់នរណាម្នាក់។ នៅពេលដែលអ្នកធ្វើប្រតិភូកម្ម អ្នកផ្តល់ឱ្យនរណាម្នាក់នូវភារកិច្ចការងាររបស់អ្នកដើម្បីបំពេញនូវសិទ្ធិអំណាចនិងការគ្រប់គ្រង ដើម្បីបំពេញវាឱ្យបានត្រឹមត្រូវ ជួយជំរុញបរិយាកាសនៃការទុកចិត្តគ្នានិងបង្កើតឱកាសរីកចម្រើន ហើយអ្នកក៏មានទំនួលខុសត្រូវផងដែរលើលទ្ធផលដែលទទួលបាន។

ខាងក្រោមនេះគឺជាគោលការណ៍៥ដែលអាចជួយអ្នកបង្កើតដំណើរការប្រតិភូកម្ម ដែលប្រកបដោយប្រសិទ្ធភាព។

១ កំណត់នូវអ្វីដែលអ្នកនឹងធ្វើប្រតិភូកម្ម 

សរសេររាល់សកម្មភាពនិងទំនួលខុសត្រូវរបស់អ្នក។ ពិនិត្យឡើងវិញនូវបញ្ជីមេ ហើយចាត់ថ្នាក់ការងារទាំងអស់ ទៅជាបញ្ជីបន្ទាប់បន្សំពីរ៖អ្វីដែលអ្នកត្រូវធ្វើតែម្នាក់ឯង និងអ្វីដែលអ្នកដទៃអាចធ្វើឬជួយអ្នកបំពេញ។អ្វីដែលធ្លាក់ចូលក្នុងបញ្ជីទីពីរ បង្ហាញពីឱកាសសម្រាប់គណៈប្រតិភូកម្ម។ 

២. ជ្រើសរើសមនុស្សដែលត្រឹមត្រូវដើម្បីផ្ទេរភារកិច្ចទៅ 

លោក Andrew Carnegie បាននិយាយថា“អាថ៌កំបាំងនៃភាពជោគជ័យ មិនមែនស្ថិតនៅក្នុងការបំពេញការងារដោយខ្លួនឯងទេ ប៉ុន្តែនៅក្នុងការរើសមនុស្សដែលត្រឹមត្រូវ”។ គន្លឹះក្នុងការស្វែងរកមនុស្សត្រឹមត្រូវ មានសមត្ថភាព ដើម្បីផ្ទេរសិទ្ធិការងារគឺត្រូវផ្គូរផ្គងជំនាញនិងអាកប្បកិរិយាចំពោះភារកិច្ចដែលត្រូវទទួល។

៣. បញ្ជាក់លទ្ធផលដែលចង់បាន 

នៅពេលលទ្ធផលច្បាស់ វាអនុញ្ញាតឱ្យនិយោជិកប្រើគំនិតច្នៃប្រឌិតនិងធនធានផ្ទាល់ខ្លួនដើម្បីសំរេចកិច្ចការ។ អត្ថប្រយោជន៍បន្ថែមនៃអ្នកទទួលការងារដែលមានប្រសិទ្ធិភាពគឺបុគ្គលអាចនឹងរកវិធីប្រសើរ និងមានប្រសិទ្ធភាពជាងមុន ដើម្បីសម្រេចភារកិច្ចឬទទួលបានលទ្ធផលដែលចង់បាន។ 

៤. កំណត់ឱ្យច្បាស់ នូវទំនួលខុសត្រូវនិងសិទ្ធិអំណាច

វាទាក់ទងទៅនឹងភារកិច្ច ដែលត្រូវបានផ្ទេរសិទ្ធិ ដល់បុគ្គលិក ដើម្បីបំពេញបន្ត ឲ្យដូចនូវការរំពឹងទុក ប្រកបដោយការទទួលខុសត្រូវ និងមានពេលវេលាកំណត់ជាក់លាក់។ ត្រូវប្រាកដថា អ្នកបានយោបល់មកវិញ ពីនិយោជិក ឲ្យចែករំលែកការយល់ដឹងរបស់គាត់ ពីការទទួលយកការងារនេះ។ 

៥. បង្កើតការប្រជុំតាមដាន

ការប្រជុំតាមដាន គួរតែផ្តោតលើរឿងពីរគឺតាមដានវឌ្ឍនភាពការងារ និង តម្រូវការជំនួយបន្ថែម។ ចំនួននៃការប្រជុំតាមដាន នឹងខុសគ្នាអាស្រ័យលើវិសាលភាពនៃភារកិច្ចឬគម្រោងនិងថាតើ និយោជិកថ្មីឬចាស់។

ទោះជាយ៉ាងណាក៏ដោយ នេះជាកិច្ចការសំខាន់ ដែលមេដឹកនាំជាច្រើនស្ទាក់ស្ទើរក្នុងការប្រើប្រាស់ ហើយក៏ជាការបាត់បង់នូវឥទ្ធិពលជាច្រើនផងដែរតែអ្នកដឹកនាំខ្លះក៏នៅប្រកាន់គោលគំនិតថា "ការងារទាំងអស់មានតែខ្លួនឯងទេដែលអាចបំពេញបានត្រឹមត្រូវ" ៕