ActionCOACH
ប្រាកដណាស់ ជាអ្នកដឹកនាំល្អម្នាក់ គឺមិនដែលអោយខ្លួនឯងទំនេរទេ ដោយគេត្រូវសំលៀងយាន ពង្រីកចំណេះដឹងជាអ្នកដឹកនាំ ដោយឥតឈប់ឈរ ដើម្បីសម្រេចគោលដៅប្រចាំថ្ងៃបានកាន់តែល្អប្រសើរ។
ខាងក្រោម នេះជាការលាតត្រដាង សញ្ញាចំនួន ១០ ដែលអាចបង្ហាញថាអ្នកជួបអ្នកដឹកនាំល្អបំផុត ដែលមិនធ្លាប់មាន៖
១. ចេញពីធ្វើការ ក្រោយអ្នក
មេដឹកនាំរបស់អ្នក គឺជាមនុស្សដែលចេញពីការិយាល័យក្រោយគេដោយសារពួកគេយល់ដឹងថា សកម្មភាពនិយាយឮខ្លាំងជាងពាក្យសំដី ។ ការចេញពីធ្វើការក្រោយគេ មិនបានបញ្ជាក់ថាការងារធ្វើយឺតនោះដែរ តែនោះជាគំរូល្អ សម្រាប់អោយអ្នកយកតម្រាប់តាម។
២. គិតពីតម្រូវការរបស់អ្នក មុនខ្លួនគេផ្ទាល់
ពួកគេដឹងពីតម្រូវការរបស់អ្នក នៅក្នុងការិយាល័យនិងតម្រូវការក្រៅការិយាល័យ និងធ្វើអ្វីគ្រប់យ៉ាង ដែលពួកគេអាចធ្វើបានដើម្បីជួយអ្នកក្នុងការបំពេញតម្រូវការទាំងនោះ។
៣. ស្នើសុំដំបូន្មានពីអ្នក
ទោះជាគេ ជាមេដឹកនាំយើងក៏ដោយ ការសម្រេចចិត្តដោយមានគំនិតតែមួយគឺមិនអាចគ្រប់ជ្រុងជ្រោយនោះដែរ។ ដោយសារទំនុកចិត្ត លើអ្នក ពួកគេបានទទួលស្គាល់ថា អ្នកជាធនធានដែលមានតម្លៃដើម្បីដោះស្រាយបញ្ហា និងចូលរួមជាមួយអ្នក ក្នុងការធ្វើការសម្រេចចិត្តនានាដែលមានផលល្អដល់អង្ភភាព។ នៅពេលដែលគេធ្វើការជ្រើសរើស ដោយមិនប្រើដំបូន្មានរបស់អ្នកពួកគេនឹងឆ្លើយតបជាមួយមូលហេតុបំពេញចិត្តអ្នក។
៤. និយាយថា "យើង"ច្រើនជាង "ខ្ញុំ"
ជាធម្មតា ម្នាក់ៗធ្វើអ្វីមួយ គឺដើម្បីយកលេខមួយជាអ្នកនាំមុខគេជានិច្ច។ មេដឹកនាំរបស់អ្នកបានយល់ពីសារៈសំខាន់ នៃការនាំជ័យជំនៈដល់អ្នកដទៃទៀតក្នុងក្រុម ហើយគាត់ក៏ជាមនុស្សដំបូងដែលទទួលយកការស្តីបន្ទោស នៅពេលមានអ្វីមួយខុសដែរ។
៥. ជម្រុញឱ្យអ្នកអាចសម្រេចការងារបាន
មិនមានអ្វីដែលអាក្រក់ជាង ការដែលទៅការិយាល័យជារៀងរាល់ថ្ងៃគ្រាន់តែដើម្បីបង្គ្រប់ពេលវេលាធ្វើការនោះទេ។ ជីវិតគឺខ្លីណាស់ក្នុងការធ្វើអ្វីដែលមិនសូវល្អ។មេដឹកនាំល្អ នឹងជម្រុញអ្នក ផ្ដល់ឱ្យអ្នកនូវសេរីភាព ឧបករណ៍សម្រាប់ធ្វើការងារធនធាន ដើម្បីសម្រេចបាននូវអ្វីដែលអ្នកមិនដែលគិតថា អាចធ្វើទៅបាន។
៦. ជំរុញទឹកចិត្តអ្នកលើសពីអ្វីដែលប្រាក់ធ្វើបាន
វាជាការងាយស្រួលក្នុងការចំណាយប្រាក់ អោយមនុស្សដើម្បីលើកទឹកចិត្តពួកគេ ប៉ុន្តែអ្នកដឹកនាំល្អរបស់អ្នកដឹងថា អ្វីដែលអ្នកត្រូវការគឺលើសពីប្រាក់។វាជាការល្អ ក្នុងការទទួលបានអ្វីបន្តិចបន្ថែមទៀត ប៉ុន្តែនៅពេលដែលអ្នកមិនត្រូវការប្រាក់គេត្រូវតែប្រើការជំរុញចិត្តជំនួស។ ពួកគេបានសង្កេតឃើញ ឬក៏អាចសួរពី អ្វីដែលលើកទឹកចិត្តដល់អ្នកហើយបន្ទាប់មកបានដាក់មូលហេតុ ទាំងនេះទៅជាសកម្មភាព។
៧. អនុញ្ញាតឱ្យអ្នកទទួលកំហុស
មនុស្សភាគច្រើន មិនចូលចិត្តទទួលខុសត្រូវប៉ុន្តែវាជាតម្រូវការ ដើម្បីជួយសម្រួលដល់ការគោរពគ្នាទៅវិញទៅមក។មេដឹកនាំរបស់អ្នក ផ្ដល់នូវវិធានការច្បាស់លាស់ និងសមស្រប សម្រាប់ការទទួលខុសត្រូវដែលធ្វើអោយអ្នកពេញចិត្តវា។
៨. ជឿលើសមត្ថភាពរបស់អ្នក
មនុស្សជាធម្មតា មិនចង់យកខ្លួនឯង ទៅដល់ចំណុចមួយដែលមិនស្រួលនោះទេហើយយើងក៏មិនចង់ធ្វើអ្វីដែលលើសពីសមត្ថភាពរបស់ខ្លួនយើងដែរ តែគេអាចដឹងពីសមត្ថភាពដែលយើងនឹងអាចធ្វើវាបាន។មេដឹកនាំរបស់អ្នក ជឿលើសមត្ថភាពរបស់អ្នក និងដឹកនាំអ្នកចេញលើស ពីអ្វីដែលអ្នកគិតថាអាចធ្វើបាន ប្រកបដោយសុវត្តិភាព។
៩. ផ្ដល់ភាពកំប្លុកកំប្លែង
មេដឹកនាំរបស់អ្នកបានដឹងថា ការងារគឺជាមុខរបរធ្ងន់ធ្ងរប៉ុន្តែជាធម្មតាត្រូវមានការសើចលេងលាយឡំនឹងការងារ លើរឿងអ្វីមួយដែលគួរឱ្យអស់សំណើច។ពួកគេមិនមែនជាអ្នកកំប្លែង ប៉ុន្តែពួកគេបាន ក្រសោបយកវប្បធម៍ ដែលអាចធ្វើពេលវេលាសម្រាប់សើចក្នុងក្រុមការងារបាន។
១០. មានចិត្តសប្បុរស
វាជាការងាយស្រួលសម្រាប់មនុស្សដែលមានទ្រព្យសម្បត្តិមានចិត្ដទូលាយជាមួយប្រាក់ ប៉ុន្តែវាកាន់តែពិបាកសម្រាប់ពួកគេ ក្នុងការមានចិត្ដទូលាយជាមួយនឹងពេលវេលា។ មេដឹកនាំរបស់អ្នក បង្ហាញចិត្តសប្បុរសរបស់គាត់ជាមួយនឹងធនធានដែលមានកម្រិតរបស់ពួកគេ ។
សង្ឃឹមថា អ្នកគ្រប់គ្នាទទួលបានឱកាសដែលមានមេដឹកនាំមួយយ៉ាងល្អនៅក្នុងអាជីពរបស់ខ្លួន ដោយសារតែអ្នកដឹកនាំល្អ នឹងនាំអោយមាន ប្រសិទ្ធិភាពការងារច្រើនហួសពីការវាស់ស្ទង់បាន។ អ្នកក៏គួរយកចំនុចទាំងនេះ សម្រាប់ប្រើនៅពេលដែល អ្នកបានក្លាយជាអ្នកដឹកនាំរបស់គេផងដែរ៕