សិស្សានុសិស្សតំណាងព្រះរាជាណាចក្រកម្ពុជា ចំនួន០២ក្រុម ទទួលបានពានរង្វាន់ពីកម្មវិធីប្រកួតប្រជែងអន្តរជាតិផ្នែកបច្ចេកវិទ្យា e-ICON លើកទី១០ តាមប្រព័ន្ធអេឡិត្រូនិកដែលរៀបចំដោយ Korea Education Frontier Association នៃក្រសួងអប់រំសាធារណរដ្ឋកូរ៉េ។
- សូមទាញយកកម្មវិធី Krama Post ដាក់លើទូរសព្ទដៃ Android សូមចុច https://bit.ly/2QiVDk8
- ទូរសព្ទដៃ Apple (iOS) សូមចុច https://apple.co/33dkMTr
ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈនាយដ្ឋានបច្ចេកវិទ្យាព័ត៌មាន បានបញ្ជូនគ្រូចំនួន ០៣រូប និងសិស្សចំនួន ០៦រូប ដើម្បីចូលរួមក្នុងកម្មវិធី ប្រកួតប្រជែង ស្ដីពី e-Learning International Contest of Outstanding New Ages (e-ICON) លើកទី១០ តាមប្រព័ន្ធអេឡិត្រូនិកដែលរៀបចំដោយ Korea Education Frontier Association នៃក្រសួងអប់រំសាធារណរដ្ឋកូរ៉េ។ ក្នុងកម្មវិធីនេះ សិស្សកម្ពុជាបានចែកជា ០៣ក្រុម រួមគ្នាជាមួយសិស្សកូរ៉េចំនួន២នាក់ក្នុង១ក្រុម បានសហការគ្នា អភិវឌ្ឍកម្មវិធីទូរស័ព្ទ ដើម្បីចូលរួមចំណែក លើកកម្ពស់គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពទី ៦ ដែលជម្រុញសកម្មភាពឆ្ពោះទៅរកការទទួលបានជាសកលនូវការគ្រប់គ្រងទឹកស្អាត និងអនាម័យដោយសុវត្ថិភាព។
ជាលទ្ធផល ក្រុមដែលមកពីវិទ្យាល័យហ៊ុនសែនកំពង់ចាម មានយុវសិស្ស អឿ ធាមៈនី និងយុវសិស្ស ហេង ពុធភា បានបង្កើតកម្មវិធីទូរស័ព្ទមានឈ្មោះថា "Cleaning Water Advanture Quiz" ដែលជាល្បែងសិក្សាសម្រាប់ឱ្យអ្នកប្រើប្រាស់យល់ដឹងអំពីទឹកស្អាត និងអនាម័យជាប្រចាំថ្ងៃដើម្បីរក្សាសុខភាពឱ្យបានល្អ ទទួលបានជ័យលាភីលេខ២។
រីឯក្រុមដែលមកពីវិទ្យាល័យព្រះយុគន្ធរ មាន យុវសិស្ស ពូន វីរៈរ័ត្ន និងយុវសិស្ស ស៊ីណាត រតនា មកពីវិទ្យាល័យព្រះយុគន្ធរ (កម្មវិធី E2STEM Education) បានបង្កើតកម្មវិធីទូរស័ព្ទមានឈ្មោះថា "Medic Kit" ដែល ផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការប្រើប្រាស់ និងស្វែងរកសម្ភារៈអនាម័យដូចជាទឹកលាងដៃ ម៉ាស ជាដើម ដែលទទួលស្គាល់ដោយស្ថាប័នក្នុងប្រទេស ឬតំបន់ ទទួលបានជ័យលាភីលេខ៣៕