រៀនសកម្មភាពថ្មីៗ មិនថាហែលទឹក រៀនភាសាបរទេស ហ្វឹកហាត់វិញ្ញាសាកីឡា គូររូប ចម្អិនម្ហូបសម្រាប់មនុស្សទូទៅអាចថាជារឿងលំបាក ឬជារឿងមួយខ្ជិលមិនចង់បន្តទៅមុខ នៅពេលរឿងទាំងនេះជារឿងថ្មីថ្មោងសម្រាប់ពួកគេ។ ប៉ុន្តែយ៉ាងណាស់កម្មភាពទាំងនោះ យើងនៅតែអាចរៀនសូត្រ សម្រាប់អភិវឌ្ឍខ្លួនឯង ទៅតាមវិធីមួយចំនួន ដែលអ្នកធ្លាប់ឆ្លងកាត់ជាច្រើននាក់ បានចែករំលែកបទពិសោធផ្ទាល់ខ្លួន នៅលើផ្ទាំងទំព័រចែករំលែកចំណេះដឹង មានដូចជា៖
- សូមទាញយកកម្មវិធី Krama Post ទូរសព្ទដៃ Android សូមចុច https://bit.ly/2QiVDk8
- សម្រាប់ទូរសព្ទដៃ Apple (iOS) សូមចុច https://apple.co/33dkMTr
១. បើកចិត្តរៀនទទួលគ្រប់វិធី
ជាឧទាហរណ៍មួយជាក់ស្តែង សម្រាប់អ្នករៀនភាសាបរទេសថ្មី ដែលនៅសម័យនេះអាចស្វែងរកទិន្នន័យសម្រាប់រៀនសូត្រ បានគ្រប់គ្រាន់នៅលើបណ្តាញអ៊ីនធើណេត ដូចនេះចំណុចដែលប្រសើរនោះត្រង់ថា ការចេះប្រើវិធីផ្សេងៗក្នុងការប្រើប្រាស់ទិន្នន័យនោះ តាមវិធីគ្រប់ប្រភេទ ដែលអាចរៀនបានដូចជាការរៀនតាមវីដេអូ ការអានឯកសារ ការអនុវត្តសរសេរលើប្លុក (Blog) ការអនុវត្តទស្សនាភាពយន្តទាក់ទងនឹងភាសា ការស្តាប់ចម្រៀង ការនិយាយជាមួយជនជាតិបរទេស ដែលរឿងទាំងនេះសុទ្ធសឹងជាវិធីរៀនសូត្រ គ្រប់ប្រភេទ ពោលគឺមិនប្រើប្រាស់តែវិធីរៀនតែមួយវិធីដែលធ្វើឱ្យទិសដៅរៀនភាសាអ្នកបានរលូនជាងវិធីតែមួយ។
២. បង្កើនអត្ថន័យនៃរឿងថ្មីនោះលើសកម្មភាពរស់នៅ
គន្លឹះសំខាន់មួយដែលឥទ្ធិពល លើការរៀនសកម្មភាពថ្មីឱ្យមានភាពងាយស្រួលក្នុងការរៀននោះគឺ ការផ្សារភ្ជាប់អត្ថន័យនៃការរៀនសកម្មភាពថ្មីនោះ ទៅនឹងការរស់នៅប្រចាំថ្ងៃ។ ក្នុងន័យនេះ លទ្ធផលសិក្សាបានបង្ហាញថានៅពេលមួយ ដែលការរៀនមេរៀនថ្មីអ្វីមួយដែលជាទ្រឹស្តី ឧទាហរណ៍ការរៀនមេរៀនថ្មី ផ្នែកហិរញ្ញវត្ថុ ដូច្នេះការស្វែងរកអនុវត្តមេរៀននោះទៅនឹងការរស់នៅដូចជា ការរៀបចំផែនការថវិកា ការវិនិយោគតូចៗជាដើម ដែលនឹងធ្វើឱ្យអ្នកឆាប់ចាប់យល់គោលគំនិតថ្មីនិងចងចាំអត្ថន័យបានងាយ។
៣. អនុវត្ត និងបង្រៀនបន្ត
ពិតណាស់ ការអនុវត្តមួយជំហានៗ រៀងរាល់ថ្ងៃ ដូចនឹងការដកដង្ហើមនោះសកម្មភាពថ្មី នឹងក្លាយទម្លាប់របស់អ្នក។ បន្ថែមពីនោះការបង្រៀនការចែករំលែកបទពិសោធបន្តទៅដល់ អ្នកជំនាន់ក្រោយៗថែមទៀតនឹងធ្វើឱ្យចំណេះថ្មីទាំងនោះ នៅជាប់ក្នុងការអនុវត្តអ្នកនិងក្លាយជាជំនាញមួយរបស់អ្នកទៀតផង។
៤. ចំណាយពេល អនុវត្តទៅលើចំណុចណាដែលគិតថាលំបាក
ជាជម្រើសមួយដ៏ប្រសើរ នៅពេលអ្នកអនុវត្តទៅលើផ្នែកណាមួយនៃសកម្មភាពថ្មីនោះ នៅត្រង់កន្លែងដែលពិបាក។ អនុវត្ត បូកផ្សំ និងភាពអំណត់ និងព្យាយាមអ្នកនឹងឃើញពីប្រសិទ្ធិភាព ដូចសុភាសិតមួយ ដែលអ្នកធ្លាប់ឮគឺ"សំណង់អគារខ្ពស់មួយ ចាប់ផ្តើមពីការរៀបដុំឥដ្ឋមួយដុំទៅ"។
៥. ស្វែងរកអ្នកមានបទពិសោធ និងស្វែងយល់
ជាការរៀនសូត្រសកម្មភាពថ្មី ទៅលើសកម្មភាពមួយចំនួន អ្នកអាចស្វែងរកអ្នកដែលមានបទពិសោធលើជំនាញនោះ ជួយពន្យល់បង្ហាញបន្ថែមរួមជាមួយការស្វ័យសិក្សាស្វែងយល់ដោយខ្លួនអ្នកបន្ថែមនោះ ជំនាញថ្មីនិងក្លាយជារឿងធម្មតាសម្រាប់អ្នកក៏ថាបាន៕