កា្លយជាអ្នកគ្រប់គ្រងដ៏ល្អ ក្នុងក្រុមការងារ ដោយប្រើទម្លាប់តូចៗទាំងនេះ

អ្នក​គ្រប់គ្រងល្អ ត្រូវតែមានការអភិវឌ្ឍន៍ខ្លួនឯងជាប្រចាំ លើ​របៀបនៃការ​គ្រប់គ្រង​​ ដូចជា ការ​ប្រើទម្លាប់​ប្រចាំថ្ងៃ​ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ ដល់​ក្រុម​​ទាំងមូល​។ ខាងក្រោមនេះ ​ទម្លាប់ល្អៗមួយចំនួន ដែលអ្នកអាចយកទៅអនុវត្តន៍ជាប្រចាំថ្ងៃបាន​។

១. និយាយ​ថា"អរគុណ​" ចេញពីចិត្ត

ការនិយាយថា "អរគុណ​" ពិតជាគ្មានអ្វីពិបាកនោះទេតែពេលខ្លះ យើងមានការ​ប្រញាប់​ប្រញាល់​ និងមិន​បាន​កត់​សម្គាល់​ឃើញ​ពី​អ្វី​ដែល​អ្នកជុំវិញបាន​ធ្វើ​សម្រាប់​យើង​។អ្នកទាំងនោះ ​អាចជា​មិត្ត​រួម​ការងារ ដៃគូរសហការ ឬ​សមាជិកក្រុម​។ តើអ្នកតែងតែនិយាយថា"អរគុណ​" ដែលចេញពីចិត្ត ដល់អ្នកទាំងនោះដែរឬទេ?

អង្គភាពជា​ច្រើន​គិត​ថា គ្រាន់តែចំណាយប្រាក់ខែ សម្រាប់ជួល​មនុស្ស​គឺ​គ្រប់គ្រាន់​ហើយ​ឬ​ថា ​ពួក​គេ​ទទួល​បាន​ប្រាក់​រង្វាន់ ដែលជាការ តបស្នងចំពោះការខិតខំធ្វើការងារ ​ នោះអាចជាការបង្ហាញពីការអរគុណ ប៉ុន្តែអ្នកអាច គិតបែបនេះ​វិញថា​នៅពេល​ដែលមាននរណា​ម្នាក់​និយាយថា "អរគុណ​" ទៅ​អ្ន​​ក​ តើអ្នកមាន​អារម្មណ៍​បែបណា?​ ប្រាកដជាញញឹម ។ ជា​ពិសេស​ បន្ទាប់​ពី​​ពេល​ដែល​អ្នក​បាន​ធ្វើ​អ្វី​មួយដល់គេ​ ដែលធ្វើអោយពួកគេពេញចិត្ត​ហើយ​ពួក​គេ​បាន​ប្រាប់​អ្នក​ថា ​ហេតុ​អ្វី​បាន​ជា​ពួក​គេ​ពេញចិត្ត។

ការនិយាយ​ថា "សូម​អរគុណ​ និយាយយ៉ាងខ្លី គឺ អរគុណច្រើន​"គ្មានអស់ថ្លៃអីទេ ​ប៉ុន្តែ​មានផល​ប្រយោជន៍បន្ទាប់ ពីអ្នកបាននិយាយ​។អ្នក​នឹង​ធ្វើ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ល្អ​ អ្នក​នឹង​មាន​អារម្មណ៍​ល្អផងដែរ ​ហើយ​ពួក​គេ​ដឹង​ថា​អ្នកបានឱ្យ​តម្លៃ​លើអ្វី​ដែល​ពួក​គេ​បាន​ធ្វើ​។ តើអ្នកនឹងត្រូវនិយាយថា "អរគុណ"ឬទេ នៅថ្ងៃនេះ?

២. ចំណាយពេល ៥នាទី​ជជែក​លេង ជាមួយ​​នរណា​ម្នាក់​នៅក្នុង​ក្រុម

ប្រសិន​បើ​អ្នក​មាន​ក្រុម​ការងារ ចូរជជែក​កំសាន្ត​ជាមួយ​ពួក​គេ​អំពី​អ្វី​ដែល​ពួក​គេ​ធ្វើ​ របៀប​ដែល​ពួក​គេ​ធ្វើ​វា ​ឬ​អ្វី​ដែល​លើក​ទឹកចិត្ត​ដល់​ពួក​គេ​។សួរ​ពួក​គេ ​ប្រសិន​បើ​ពួក​គេ​ចង់​សួរអ្វីមួយពីអ្នក​។ កុំ​មាន​ភាពតឹងតែងចំពោះការឆ្លើយ​តប​ណា​មួយ​ដែល​អ្នក​ទទួល​បាន​។

ការធ្វើបែប​នេះ​ នឹង​ផ្ដល់​ឱ្យ​អ្នក​នូវ​ព័ត៌មានច្រើនពីការវិ​វឌ្ឍពិតប្រាកដ និងអាច​ជួយ​ឱ្យ​អ្នក​យល់​ពី​អារម្មណ៍​នៅក្នុងក្រុម​ ​​ដើម្បី​ដឹង​ថា​អ្វី​ដែល​ពិត​ជា​បាន​ជំរុញ​ទឹក​ចិត្ដដល់​ក្រុមរបស់អ្នក​។ វា​អាច​មិនដូច​អ្វី​ដែល​អ្នក​គិត​។

៣. បែងចែកនិងផ្ទេរការងារ

អ្នក​គ្រប់គ្រង ជា​​ញឹកញាប់​ព្យាយាម​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដោយ​ខ្លួន​ឯង​តែតួនាទី​សំខាន់​របស់​អ្នក​ គឺ ​ណែនាំ​សមាជិក​​ក្រុមរៀន​ពី​របៀប​ធ្វើ​ការ​ដោយ​ខ្លួន​ឯង​។ប្រសិន​បើ​អ្នក​ធ្វើ​មិន​បាន​ នោះគឺជាមូលហេតុដែល ​អ្នក​តែង​តែ​ធ្វើ​ការ​យឺត​និងខក​ពេលវេលា​កំណត់រហូត​។

ការផ្ទេរភារកិច្ចនេះ គឺអ្នកត្រូវ​ប​ណ្តុះ​ប​ណ្តា​ណែនាំ​និង​គាំទ្រ​ដល់​សមាជិក​ក្នុង​ក្រុម​ មិន​មែន​គ្រាន់​តែដាក់ភារកិច្ច​លើ​ពួក​គេនោះទេ​។

៤. អ្នកទាំងអស់គ្នាអាចចេញពីធ្វើការបានហើយ

ប្រសិន​បើ​អ្នក​បាន​ផ្ទេរការងារ ​នោះ​អ្នក​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញតាម​ពេល​វេលា​កំណត់បានដោយស្រួល។ការ​ធ្វើ​ការងារយឺត អាច​បង្ហាញ​ថា ​អ្នក​មាន​ការ​ប្តេ​ជ្ញា​ចិត្ត​ខ្ពស់និង​ការងាររវល់ខ្លាំងប៉ុន្តែ​វា​មិនមែនបែបនេះទេ វានឹងបង្កើន​ភាព​តានតឹងដល់អ្នក ធ្វើ​ឱ្យការងារបាត់បង់​ប្រសិទ្ធិ​ភាពផលិតភាព​និង​ធ្លាក់​ប្រជាប្រិយភាព ក្នុងក្រុម​របស់​អ្នក​។ បុគ្គលិកដែលមានការ​ប្តេ​ជ្ញា​ចិត្ត​មិនដែល​ចង់​ត្រឡប់​ទៅ​ផ្ទះ​វិញ​មុន​ ​ថៅកែ​ឡើយ​ តែប្រសិន​បើ​អ្នកធ្វើការលើសម៉ោង នឹងបណ្ដាលអោយក្រុមរបស់អ្នកមាន​ភាព​តានតឹង ​និងអាក់អន់ស្រពន់ចិត្ត ។

ដូច្នេះ​ការ​បិទ​កុំព្យូទ័រ​ ហើយ​និយាយ​ថា យើងអាចចេញពីធ្វើការបានដោយបង្ហាញពីភាពរីករាយជាមួយពាក្យសំដី។

៥. អានអ៊ី​ម៉ែ​លដែល​សំខាន់ម្ដងទៀត មុន​ពេល​អ្នក​ផ្ញើ​ចេញ

ពេលដែលអ្នកមានអារម្មណ៍មិនល្អ កំពុងខឹង  ​ឬមានភាព​ប្រញាប់​ប្រញាល់​ ក្នុងការឆ្លើយតបអ៊ីមែលដែលសំខាន់វាអាចធ្វើអោយអ្នកមាន កំហុស និងសោក​ស្តា​យ​ បន្ទាប់ពីបានបញ្ចូនវា​។ 

ដូច្នេះ​ក្រោយពីបានសរសេរហើយនិងមុនពេលដែលអ្នកផ្ញើអ៊ីម៉ែល អ្នកត្រូវទុកពេល បួនប្រាំនាទីដើម្បី ដើម្បីពិចារណា អាននិងកែ​វាឡើងវិញ ចៀសវាងកំហុស​។

៦. ចែក​រំលែក​គោលដៅ​របស់​អ្នក

ក្រុម​មួយ​ដែល​មាន​គោល​ដៅ​ច្បាស់​លាស់​ តែង​ធ្វើ​ការ​ឆ្ពោះ​ទៅ​​សម្រេច​​គោល​ដៅ​នោះ​អោយបាន។អ្នក​ប្រហែល​ជា​បាន​និយាយ​ប្រាប់​ក្រុម​របស់​អ្នក​ពីអ្វី​ដែល​ជា​គោលដៅ​របស់​ពួក​គេត្រូវធ្វើ​នៅ​ក្នុងការប្រជុំប្រចាំឆ្នាំ ​ប៉ុន្តែប្រហែលជា ពួក​គេ​មិនបាន​ចង​ចាំ​ដល់​ឥឡូវទេ។

បើ​អ្នក​ចង់​ឱ្យ​ក្រុម​របស់​អ្នក​ ផ្តោ​ត​ការ​ប្រឹងប្រែង​របស់​ពួក​គេ​ឆ្ពោះ​ទៅ​រក​ការ​សម្រេច​បាន​នូវ​គោលដៅ​នោះអ្នក​ត្រូវ​ការ​រំលឹកពួកគេដោយ​ភាពទន់ភ្លន់​ ។

៧. និយាយ​ថា"ទេ​" (ដោយទន់ភ្លន់ ​)

កុំ​បង្ហាញអាកប្បកិរិយា ទើសទេញនិងធុញទ្រាន់ក្នុងការ​ដោះស្រាយគ្រប់​បញ្ហារបស់​សមាជិកក្នុងក្រុមតែអ្នកអាចបដិសេដ ក្នុងការដោះស្រាយ វា​បានបើមិនសំខាន់។ បើ​អ្នកមិនបដឹសេធ អ្នក​នឹងទទួលយកបន្ទុកបន្ថែមពីរឿងបញ្ហារបស់ក្រុមការងាររីឯការងារលើតុនឹងសល់រាប់មិនអស់ ។

ប្រសិន​បើ​អ្នក​និយាយ​ថា ​ទេ  ក្រុម​របស់​អ្នក​នឹងអាច​រៀនពីការ​ព្យាយាម​ ​រក​ដំណោះ​ស្រាយដោយខ្លួនឯងមុននឹងសួររកដំណោះស្រាយពីអ្នក​។

៨. សុភាពរាបសារ

ការ​ទទួល​យក​ទម្លាប់​ប្រចាំថ្ងៃ​ខាង​លើ​នេះ ​នឹង​ធ្វើ​ឱ្យ​ជីវិត​របស់​អ្នក​កាន់​តែ​ងាយស្រួល​។ប៉ុន្តែ​ប្រសិន​បើ​អ្នក​មាន​ការ​ខក​ចិត្ត​ជាមួយ​នឹង​នរណា​ម្នាក់​ឬ​អ្វីមួយ ​សូម​ចាំ​ថា​ការ​គួរសម​គឺ​ជា​វិធី​ដែល​មាន​ប្រសិទ្ធភាព​ជាងការ​ស្រែក​គំហោក។ ខ្ញុំ​ដឹង អ្នកក៏​ដឹងដូច្នេះ​ អ្នកអាចធ្វើវាបានចាប់ពី ថ្ងៃនេះ និងប្រែក្លាយជាអ្នកគ្រប់គ្រងម្នាក់ដែលល្អជាងមុន​៕