ចំនុចទាំង ៧ ដែលនាំឲ្យលោកអ្នក ក្លាយជាមនុស្សដ៏អស្ចារ្យម្នាក់

មិនថា អ្នកចង់ក្លាយជាសិស្សពូកែអ្នកស្រាវជ្រាវដ៏អស្ចារ្យ ជាឪពុកម្តាយគំរូ ឬជាសហគ្រិនដែលទទួលបានជោគជ័យទេ អ្នកត្រូវមានផ្នត់គំនិតដូចគ្នា។

គោលដៅ គុណតម្លៃ សីលធម៌ ការព្យាយាមតស៊ូរបស់អ្នក នឹងអាចរក្សាអ្នកឱ្យ ទទួលបានជោគជ័យ ក្នុងទស្សនវិស័យវែងឆ្ងាយ។ស្តាប់មើលទៅហាក់ដូចជាសាមញ្ញ តែវាមិនដូច្នោះទេ។ ខាងក្រោមនេះ ជារឿងមួយចំនួន ដែលអ្នកត្រូវផ្តោតហ្វឹកហាត់ ដើម្បីឱ្យប្រាកដថា អ្នកដឹងពីរបៀបដើម្បី ក្លាយជាមនុស្សអស្ចារ្យម្នាក់។

១. កំណត់គោលដៅឱ្យធំ

ប្រសិនបើអ្នកមានគោលដៅតូច នោះអ្នកនឹងមិនអាច ក្លាយជាមនុស្សអស្ចារ្យបានទេ។រក្សាគោលដៅជាចម្បងរបស់អ្នក នៅក្នុងចិត្ត ហើយអ្នកនឹងមានអារម្មណ៍ថា ទទួលបានកម្លាំង អំណាចបន្ថែម។ ដឹងអ្វីដែលជាភាពខ្លាំងរបស់អ្នក នោះគឺជាការចាំបាច់។ ក៏ត្រូវទទួលយកការរិះគន់ លើខ្លួនឯងផងដែរ។តើអ្វីទៅជាភាពទន់ខ្សោយរបស់អ្នក? អ្នកអាចរៀនជំនាញថ្មី ដើម្បីដោះស្រាយជាមួយភាពខ្សោយទាំងនេះបានទេ? នេះក៏ជាការអភិវឌ្ឍន៍ខ្លួនឯង ដើម្បីងាយឆ្ពោះទៅរកគោលដៅឱ្យបានសម្រេចផងដែរ ។

២. កុំភ្លេចគុណតម្លៃនិងសីលធម៌របស់អ្នក

គុណតម្លៃនិងសីលធម៌ គឺជាគ្រឹះ នៃការក្លាយជាមនុស្សអស្ចារ្យ។អ្នកមិនត្រូវ ក្លែងបន្លំក្នុងការប្រឡង អ្នកមិនត្រូវធ្វើរឿងអាក្រក់ដែលសង្គមមិនទទួលស្គាល់ជាដើម។អាជីវកម្មដែលមានវិជ្ជាជីវៈ និងដំណើរការ ដោយភាពស្មោះត្រង់ គឺជាធាតុផ្សំសំខាន់ ក្នុងការសម្រេចបាននូវជោគជ័យ។

៣. អាចដោះស្រាយ ពេលជួបការលំបាក

រឿងរ៉ាវជោគជ័យ របស់អាល់បឺត អែនស្តែន លោក Nelson Mandela លោក Steve Jobs លោក Bill Gates មានរឿងមួយដូចគ្នា។ ពួកគេបានប្រឈមមុខនឹងការធ្លាក់ចុះ និងការបរាជ័យប៉ុន្តែពួកគេមិនឈប់ដោយងាយនោះទេ។ នាយកប្រតិបត្តិភាគច្រើន ដែលបរាជ័យ គឺមិនបានព្យាយាមសិក្សាផ្ដោតលើអ្វីមួយសារជាថ្មី និងបន្តការអនុវត្តន៍ឲ្យបានល្អជាងមុន។ ពួកគេគ្រាន់តែ ចង់បោះបង់ចោលពេលដែលជួបបញ្ហា។ ប៉ុន្តែអ្នកដឹងទេថា ការបរាជ័យ គឺមិនមែនជាជម្រើសនោះទេ។

៤. ត្រូវមានវិន័យសម្រាប់ខ្លួនឯង

ដើម្បីធ្វើអ្វីមួយបានសម្រេច គឺត្រូវមានជំហានរបស់វា។ការកំណត់គោលដៅ ប្រចាំថ្ងៃ ឱ្យដូចជាការឈានឡើងជណ្តើរ ដែលនាំទៅដល់កំពូល ដែលអ្នកចង់បានតម្រូវឱ្យមាន ការយកចិត្តទុកដាក់ ការខិតខំប្រឹងប្រែង អត់ធ្មត់ និងមិនដើរតាមផ្លូវកាត់។ក្នុងសៀវភៅរបស់ អវកាសយានិកលោក Chris Hadfield បានបង្ហាញសារមូលដ្ឋានពីការលើកទឹកចិត្ត ដែលអ្នកត្រូវការប្តេជ្ញាចិត្ត និងមានវិន័យ ដើម្បីឈានទៅដល់គោលដៅរបស់អ្នក។

៥. រាប់អានមិត្ត មិនមែនបង្កើតសត្រូវ

នៅក្នុងពិភពនៃអាជីវកម្ម ដែលមានការប្រណាំងប្រជែង បង្កើតឱ្យអ្នកចង់សងសឹកដើម្បីទទួលបានអ្វីមួយមកវិញ។ ការគិតអវិជ្ជមានបែបនេះ នឹងបង្កឱ្យអ្នកជួបប្រទះនឹងគ្រោះថ្នាក់។​ អ្នកត្រូងដឹងច្បាស់ពីតម្លៃនៃចិត្តសប្បុរស និងការចេះជួយគ្នាទៅវិញទៅមក។ ចិត្តសប្បុរសជួយអ្នកនិងផ្ដល់ប្រយោជន៍ឱ្យអ្នក ប្រសើរជាង ការចង់បានតែមុខមាត់ ឬអំណាច។ សត្រូវ នឹងមិនទូរស័ព្ទមកអ្នកនោះទេប៉ុន្តែមិត្តភក្តិរបស់អ្នក នឹងទូរស័ព្ទមក។

៦. អ្នកដឹងពីរបៀបវិនិយោគលើពេលវេលារបស់អ្នក

ការគ្រប់គ្រងពេលវេលា គឺជាការងារចាំបាច់។ តើសៀវភៅប៉ុន្មានក្បាលដែលអ្នកត្រូវអាន ដើម្បីអោយ អ្នករីកចំរើន? តើអ្នកអាចរកពេលវេលាដើម្បីអានវាយ៉ាងម៉េច? អ្នកប្រហែលជា ត្រូវការអានឱ្យបានល្បឿន ទើបឆាប់បានចប់ជាដើម។ ពេលខ្លះអ្នកត្រូវចំណាយពេល ដប់ ឬម្ភៃនាទី ក្នុងពេលកំពុងរងចាំ ចូលរួមក្នុងកម្មវិធីណាមួយ។

 ៧. ដឹងពីរបៀប គ្រប់គ្រងតុល្យភាពការងារនិងជីវិត

ការងារបានចំណាយពេលជាង ៩៥% នៃជីវិតរបស់អ្នកខ្លះ។ ប៉ុន្តែ ជាមួយនឹងការផ្លាស់ប្តូរតូចមួយ អ្នកអាចផ្លាស់ប្តូរគុណភាពនៃទំនាក់ទំនង និងទទួលបាននូវតុល្យភាព ការងារនិងជីវិត។ Byron Reese និយាយថា៖ "ភាពអស្ចារ្យគឺមិនមែនជាជោគវាសនាទេ ប៉ុន្តែជាការសម្រេចចិត្ត។ "

អ្នកក៏អាចក្លាយជា មនុស្សអស្ចារ្យម្នាក់ផងដែរ៕