បេក្ខជនដែលឆ្លាត ច្រើនសួរសំណួរស៊ីជម្រៅទាំង៧ ​នៅ​ពេល​ចូលសម្ភាសន៍រក​ការងារ

​រាល់ពេលដែលឆ្លងកាត់ការ​សំ​ភា​ស​ន៍នីមួយៗ យើងតែងតែចង់ទទួលបានជោគជ័យនឹងបានធ្វើការក្នុងក្រុមហ៊ុនដែលយើងពេញចិត្ត​។ តែបេក្ខជនខ្លះ បានត្រឡប់ទៅផ្ទះវិញដោយនាំជោគជ័យ រីឯខ្លះទៀតក៏នៅមិនអស់ចិត្តចំពោះលទ្ធផលសម្ភាសន៍។

ទោះ​បី​ជា​ក្នុងការសំ​ភា​ស​ន៍ ភាគច្រើនប្រធានធនធានមនុស្ស ឬ​និយោជក​ជាអ្នក​សួរ​សំណួរ​ ​ហើយ​អ្នកចាំផ្ដល់​ចម្លើយ​ដែលល្អ​បំផុត តែនៅចុងបញ្ចប់នៃការសំភាសន៍គេតែងតែសួរថា តើអ្នកមានអ្វីដែលចង់សួរទេ? វាជាឱកាសល្អណាស់ ព្រោះសំណួរ​ដែល​អ្នក​សួរ​អាច​ផ្លាស់​ប្តូ​រ​ការសំ​ភា​ស​ន៍ ដូច​ជាចម្លើយ​ដែល​អ្នក​ផ្តល់​ឱ្យផងដែរ​។

ខាងក្រោម​នេះ​ជា​សំណួរ​មួយ​ចំនួន​ សម្រាប់បេក្ខជនដែលឆ្លាត សួរដើម្បីដឹងស៊ីជម្រៅនឹងទទួលបានពិន្ទុបន្ថែមពីការសំភាសន៍៖

១. ហេតុ​អ្វី​បាន​ជា​ក្រុម​ហ៊ុន​របស់​អ្នក​ សាក​សមសម្រាប់​ខ្ញុំ​?

កុំបង្ហាញថាខ្លូនឯងដូចជាត្រូវការងារនេះខ្លាំង។ អ្នកបានដឹងខ្លួនឯងច្បាស់ណាស់ថា អ្វីជាតម្លៃក្នុងខ្លួនរបស់អ្នក​ហើយ​អ្នក​ដឹង​ពី​របៀប​ដែលធ្វើអោយខ្លួន​អ្នក​មាន​តម្លៃ​។ អ្នក​ត្រូវការ​រីក​លូតលាស់​និង​មានការ​អភិវឌ្ឍ​ រីឯអ្នក​សំ​ភា​ស​ន៍ក៏ត្រូវការមនុស្សបែបនេះដែរ​។

២. ហេតុអ្វី​បាន​ជា​អ្នក (អ្នកដែលសំ​ភា​ស​ន៍​)ចូលចិត្ត​ក្រុមហ៊ុន​មួយ​នេះ​?

វា​ផ្តល់​ឱ្យ​អ្នក​នូវ​ឱកាសស្ចែង​យល់ពីទស្សនៈវិស័យផ្ទាល់របស់បុគ្គលិកខាងក្នុងតើវាពិតជាដូចអ្វីដែលអ្នកបានរំពឹងទុកដែរឬទេ​មុននឹងដាក់ពាក្យចូលបំរើការការងារ ។ 

៣. តើ​អ្នក​មិន​ចូល​ចិត្ត​ក្រុម​ហ៊ុន​នេះត្រង់ចំនុចណា​ (អ្វី​ដែល​ជា​កំហុស​ធំ​បំផុត ​របស់​ក្រុម​ហ៊ុន​នេះ​)?

នេះ​ជា​សំណួរ​មួយ​ទៀត​ដែល​ពិត​ជាត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ​។ ​អ្នកអាចនឹងមិនទទួលបានចម្លើយដោយ​ត្រង់​ ​ប៉ុន្តែ​វា​ផ្ដល់​ឱ្យ​អ្នក​នូវ​ឱកាសអោយអ្នកដឹងពី​គុណវិបត្តិ​មួយ​ចំនួន​ដែលកើតមាន​ក្នុងក្រុម​ហ៊ុន​នេះ​​។ 

៤. ​​លក្ខណៈ​ធំៗបី ​ដែល​បុគ្គលិក​ល្អ​បំផុតក្នុងក្រុមហ៊ុននេះ​មាន​ តើមាន​អ្វីខ្លះ​?
សំណួរ​នេះ​ នឹងអោយអោយអ្នកដឹងពីអ្វីដែលក្រុមហ៊ុន​នេះ​រំពឹង​ពី​អ្នក និង​ប្រភេទ​នៃ​មនុស្ស​ដែលឆ្នើមនៅ​ទីនោះ​។ ប្រសិន​បើ​​លក្ខណៈ​ទាំងនោះ ខុសពីអ្វីដែលអ្នកមានកុំទាន់ភ័យ ព្រោះក្រុម​ហ៊ុន​មិនអាច​ប្រតិបត្តិ​ជាមួយ​នឹង​ប្រភេទ​បុគ្គលិកលក្ខណៈ​ជាក់លាក់​មួយ​ ប្រហែល​ជា​ពួក​គេ​ត្រូវ​ការ​អ្វី​ដែល​អ្នក​មាន​។ ប៉ុន្តែ​នេះជាការ​ចង្អុល​បង្ហាញ​​ថា​តើការ​ងារ​នេះពិតជា ត្រូវជាមួយអ្នកដែរឬទេ​។

៥. តើ​អ្វីជាគោលដៅ​ខ្ពស់​បំផុត ​របស់​ក្រុមហ៊ុន​សម្រាប់​ឆ្នាំ​នេះ​?

សំណួរ​នេះ​ផ្ដល់​ឱ្យ​អ្នក​នូវ​គំនិត​នៃ​ទិសដៅ​ និង​មហិច្ឆតា​សម្រាប់​ក្រុមហ៊ុន​។ តើ​​គោលដៅ​របស់​ពួក​គេ​គឺជា​អ្វី​? តើអ្នក​អាច​រួម​ចំណែក​ ដល់​ការ​ធ្វើ​ឱ្យ​គោល​ដៅ​ទាំង​នោះ​ក្លាយជា​ការ​ពិត​ដែរ​ឬទេ​?

៦. តើមានបុគ្គលិកប៉ុន្មាននាក់ ដែលបាននាំចូលមកធ្វើការ តាមរយៈបុគ្គលិក​នៅទីនេះ? 

សំណួរ​នេះ​អាច​ផ្តល់​ឱ្យ​អ្នក​នូវ​គំនិត​នៃ​បរិស្ថាន​ការងារ​​ ដែល​ជា​កត្តា​សំខាន់​សម្រាប់បទ​ពិសោធ​ការងារ​របស់​អ្នក​។បើបុគ្គលិក​ចូលចិត្ត ហើយ​នាំ​យក​មិត្ត​ភក្តិ​របស់​ពួក​គេចូលមកធ្វើការជាមួយ ​នោះ​ប្រហែល​ជា​មានបរិស្ថានការងារ​ដ៏រីករាយ។

៧. តើ​អ្វី​ដែល​អ្នក​រំពឹង​ពី​ខ្ញុំ​ នៅ​ក្នុង​ពេល៩០ថ្ងៃ​ដំបូង?

ការសួរសំណួរដោយផ្ទាល់ និងអាចឱ្យ​អ្នកឃើញ​ពី​ការ​រំពឹង​ទុក​របស់​ក្រុម​ហ៊ុនបន្ទាប់ពីបានជួលអ្នក។ នេះ​បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ក្នុង​ការ​ផ្តួ​ច​ផ្តើ​មគំនិត​និង​ការអនុវត្តការងារ​បាន​យ៉ាង​ល្អ​។ វា​អាច​ជួយ​អ្នក​​ត្រៀមខ្លួន ប្រសិន​បើ​អ្នក​ទទួល​បាន​ការងារនោះ ជាមួយ​ទំនុក​ចិត្ត​។ 

សំណួរទាំងនេះ ពិតជាអាចស៊ីជម្រៅបាននឹងអោយអ្នកសម្រេចចិត្តជាថ្មី ចំពោះអ្វីដែលអ្នកធា្លប់បានយល់ឃើញលើក្រុមហ៊ុន តែប្រសិនបើអ្នកពិតជាពេញចិត្ត ចំពោះក្រុមហ៊ុននោះ សំណួរបន្ថែមមួយទៀត ចុងក្រោយដែលអាចរកពិន្ទុបន្ថែមទៀតគឺអ្នកត្រូវសួរថា តើខ្ញុំអាចចូលធ្វើការបាននៅថ្ងៃណា?