ឃ្លាមួយរបស់លោកសេដ្ឋី រ៉ូបឺត (Robert T. Kiyosaki) ធ្លាប់បាននិយាយថា៖ វាមិនមែនជាចំនួនទឹកប្រាក់ដែលអ្នករកបានទេ។ តែវាជាចំនួនប្រាក់ដែលអ្នករក្សាទុក។
ជាការពិតណាស់ មុននឹងចំណាយ គឺអ្នកត្រូវតែដកលុយខ្លះដើម្បីសន្សំពីលុយដែលអ្នករកបាន មិនត្រូវបាន១០០ ចាយ១០០នោះទេ។ ដោយឡែកបន្ថែមពីចំនុចខាងលើ ខ្ញុំនឹងចង្អុលបង្ហាញនូវគន្លឹះសំខាន់ៗចំនួន៣ ឆាប់ទទួលបានសេរីភាពហិរញ្ញវត្ថុ និងរស់នៅតាមក្តីសុបិន្តរបស់អ្នក។
១. ចាយឲ្យមានខ្ទង់
ចំនុចនេះជាការចំបាច់ណាស់ ជាពិសេសប្រសិនបើអ្នកមានចំណូលតិចឬមានចំណុលជាប់ខ្លួន។អ្នកត្រូវពិនិត្យមើលការចំណាយប្រចាំខែ យ៉ាងហោចណាស់ម្តងក្នុងមួយខែ អាចនៅពាក់កណ្ដាលខែឬដើមខែថ្មី។ យើងគួរតែដឹងច្បាស់ថា លុយដែលដកចេញ ទៅ១ដុល្លារក្ដី យើងយកវាទៅប្រើលើអ្វី ឬទិញអីនៅទីណា។ដើម្បីងាយស្រួលគឺ រក្សាទុកវិក្កយបត្រ ក្នុងប្រអប់១រាល់ពេលដែលអ្នកទៅដល់ផ្ទះ។
២. វិនិយោគលើទ្រព្យសម្បត្តិ (សកម្ម)
ឃ្លាមួយទៀតរបស់រ៉ូបឺត៖ អ្នកមាន គេទិញទ្រព្យ(asset) ។ អ្នកក្រទិញបំណុល តែគិតថាជាទ្រព្យ។
ទោះបីជាក្នុងប្រទេសយើងបច្ចុប្បន្ន វិស័យមូលប័ត្រមិនទាន់រីកដុះដាលខ្លាំងតែនេះការវិនិយោគមួយដែលពេញនិយមនៅក្រៅប្រទេស។ ក្រៅពីនេះ អ្នកអាចវិនិយោគលើ វិស័យអចលនទ្រព្យ។ក្នុងន័យនេះ ការទិញទ្រព្យគឺ ទ្រព្យដែលបង្កើនតម្លៃក្នុងពេលវេលាជាក់លាក់ណាមួយ។
៣ ដៅអាទិភាពសំខាន់បំផុត ជាសេរីភាពហិរញ្ញវត្ថុ(ក្លាយជាសេដ្ឋី)
មានរឿងជាច្រើនដែលអ្នកចង់សម្រេចបាន ពី១ទៅ១០តែក្នុងនោះរឿងដែលសំខាន់មួយដែលអ្នកមិនត្រូវភ្លេចដាក់មុខគេគឺ ក្លាយជាអ្នកមានម្នាក់។មិនសំដៅថា លុយគឺអ្វីគ្រប់យ៉ាងនោះទេ អ្នកអាចលើកឡើងពីការចង់ធ្វើដំណើរកំសាន្តក្នុងចន្លោះវ័យ៤០ជាដើមតែអ្នកដាច់ខាតត្រូវសន្សំ វិនិយោគ និងចាយដោយមានខ្ទង់ច្បាស់លាស់ទើបអាចឲ្យគោលបំណងដែលចង់ដើរកំសាន្តទូទាំងពិភពលោក អាចសម្រេចបាននោត្រឹមវ័យ៤០ជាដើម៕
រូបភាពពី smartcentsforlife.com