របាយការណ៍៖ នៅវៀតណាម មានជនបរទេសកាន់កាប់លំនៅដ្ឋានចំនួន២ភាគរយ

វៀតណាម៖ របាយការណ៍មួយបាននិយាយថា ជនបរទេសកាន់កាប់ផ្ទះជាអាផាតមិន ប្រហែល ១៦,០០០ ឬស្មើ ២ ភាគរយនៃការផ្គត់ផ្គង់ផ្ទះសរុប ហើយនេះមិនបានប៉ះពាល់ដល់ឱកាសរបស់ប្រជាជនវៀតណាម ក្នុងការទិញផ្ទះឡើយ។

យោងតាមរបាយការណ៍របស់សមាគមអចលនទ្រព្យទីក្រុងហូជីមិញ(HoREA) បានឱ្យដឹងថា ចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២០ ក្រុមហ៊ុនអចលនទ្រព្យធំ ៗចំនួន ១៧ នៅប្រទេសវៀតណាមបានលក់អចលនទ្រព្យចំនួន ១២.៣៣៥ ទៅឱ្យជនបរទេសដែល ៨១ភាគរយនៅក្នុងទីក្រុងហូជីមីញ។

បច្ចុប្បន្ននេះ ប្រទេសវៀតណាម អនុញ្ញាតឱ្យជនបរទេសទិញផ្ទះ លើកលែងតែដីធ្លី ប៉ុន្តែមិនលើសពី ៣០ ភាគរយនៃគម្រោងទេ និងស្ថិតនៅទីតាំងដែលត្រូវបានគេចាត់ទុកថាសំខាន់ចំពោះសន្តិសុខជាតិ។

សមាគមនេះក៏បាននិយាយនៅក្នុងរបាយការណ៍ផងដែរថា ជនបរទេសភាគច្រើនមកពីអឺរ៉ុបអាមេរិកខាងជើង អូស្ត្រាលី និងជប៉ុន ចូលចិត្តជួល នៅពេលពួកគេមកធ្វើការនៅប្រទេសវៀតណាមខណៈអ្នកដែលមកពីចិនដីគោក កូ​រ៉េខាងត្បូង ហុងកុង និងសិង្ហបុរីចូលចិត្តទិញអចលនទ្រព្យនៅទីនេះ។

របាយការណ៍និងទិន្នន័យរបស់ HoREAបានបង្ហាញក្រោយពីមានការជជែកដេញដោលនាពេលថ្មីៗនេះអំពីថា តើប្រទេសវៀតណាមគួរតែបង្កើនចំនួន៣០ ភាគរយ លើភាពជាកម្មសិទ្ធិរបស់ជនបរទេសនៅក្នុងគម្រោងអចលនទ្រព្យឬយ៉ាងណា៕

ប្រភពពី VN Express