លោក គង់ សោភ័ណ្ឌ ណែនាំមន្ត្រីក្រោមឱវាទទាំងអស់ កុំឱ្យពាក់ព័ន្ធនឹងបញ្ហាដីធ្លីរបស់រដ្ឋ

ខេត្តកណ្ដាល៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានណែនាំមន្ត្រីក្រោមឱវាទដែលចុះលើដីធ្លីសាធារណៈរបស់រដ្ឋ កុំពាក់ព័ន្ធនឹងបញ្ហាដីធ្លីរបស់រដ្ឋ អតីតឡូតិ៍នេសាទ ដែនឡូត៍នេសាទ បឹងបួរ និងប្រឡាយជាដើមទៅឱ្យឯកជន។ នេះបើតាមការលើកឡើងរបស់លោកអភិបាលខេត្តកណ្ដាល ក្នុងពិធីមួយក្នុងស្រុកលើកដែក កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ។

លោក គង់ សោភ័ណ្ឌ លើកឡើងថា៖ «មន្ត្រីក្រោមឱវាទទាំងអស់កុំឱ្យពាក់ព័ន្ធនឹងបញ្ហាដីធ្លីរបស់រដ្ឋ អតីតឡូត៍នេសាទ ដែនឡូត៍នេសាទ បឹងបួរ ប្រឡាយជាដើម» 

លោក គង់ សោភ័ណ្ឌ ក៏បានអំពាវនាវពលរដ្ឋទាំងអស់ដែលទន្រ្ទានកាន់កាប់ដីរដ្ឋខុសច្បាប់ និងកាន់កាប់ដីកម្មសិទ្ធិឯកជន របស់អ្នកដទៃ សូមដកខ្លួនចេញពីបញ្ហានេះ ខណៈដែលមេខ្លោងបំផុសបំផុលនោះ មានចេទនាទុច្ចរិតយកប្រជាជនជាឈ្នាន់ប៉ុណ្ណោះហើយ «សុំកុំចាញ់បោកគេ» លើការកាន់កាប់ដីចុសច្បាប់បែបនេះ៕