លោក ពូទីន ប្រកាសថា កូនស្រីលោកម្នាក់ បានសាកល្បងចាក់វ៉ាក់សាំងប្រឆាំងកូវីដ ដែលរុស្សីផលិត

ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអង្គារថាបាននិយាយថា វ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានហ្គាម៉ាឡាយ៉ានៃទីក្រុងម៉ូស្គូ គឺមានសុវត្ថិភាពសូម្បីតែកូនស្រីរបស់លោកម្នាក់ក៏បានចាក់វ៉ាក់សាំងនេះដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានReuters នារសៀលថ្ងៃទី១១ខែសីហា ឆ្នាំ២០២០។

លោក វ្ល៉ាឌីមៀ ពូទីនបានប្រកាសថា រុស្សីក្លាយជាប្រទេសដំបូងគេដែលបានអនុម័តជាផ្លូវការនូវវ៉ាក់សាំងកូវីដ-១៩ ដែលវាត្រូវបានអភិវឌ្ឍដោយវិទ្យាស្ថានហ្គាម៉ាឡាយ៉ានៅទីក្រុងម៉ូស្គូ។

លោកពូទីនមានប្រសាសន៍ថាវាមានប្រសិទ្ធភាពណាស់ ហើយលោកបានសង្កត់ធ្ងន់ថា «ខ្ញុំនិយាយម្តងទៀតវាបានឆ្លងកាត់រាល់ការត្រួតពិនិត្យចាំបាច់ទាំងអស់» លោកសង្ឃឹមថាប្រទេសនេះនឹងចាប់ផ្តើមផលិតវ៉ាក់សាំងនេះឱ្យបានឆាប់៕