“ខ្ញុំធ្លាប់បរាជ័យម្ដង ពេលដែលខ្ញុំបើកហាងផ្កាទីមួយ ក្នុងរយៈពេល១មួយឆ្នាំមុនខ្ញុំបើកហាង Miracle ជាមួយ ហួង ( ដៃគូអាជីវកម្មហាងផ្កា Miracle)” នេះជាការលើកឡើងរបស់ ម្ចាស់អាជីវកម្មហាងផ្កា Miracle លោក ខៀវ លីនដាបានលើកឡើងក្នុងបទសំភាសន៍មួយរបស់ Kramapost អាល់ប៊ុម The Rise ដែលបានរៀនអំពីបទពិសោធន៍បរាជ័យមុនដើររកផ្លូវជោគជ័យក្នុងអាជីវកម្មថ្មីរបស់ខ្លួន។
ម្ចាស់អាជីវកម្មវ័យក្មេងរូបនេះសង្ឃឹមថា ការចែករំលែកមេរៀនបរាជ័យមួយនេះក្លាយជាមេរៀនសំខាន់ របស់ប្រិយមិត្តអ្នកអានមុននឹងចេញរកស៊ី៖ ការដែលនាំឱ្យការបើកដំណើរហាងផ្កាដំបូងរបស់លោកទទួលនូវការបរាជ័យ ដោយសារ
១/ ការគ្រប់គ្រង Finance (ហិរញ្ញវត្ថុ)មិនមានការរៀបចំ ចំណូលចំណាយច្បាស់លាស់មើលស្រាលលើការកត់ត្រាខ្ទង់ចំណាយ ហើយក៏មិនបានរៀបចំសាច់ប្រាក់បំរុងក៏ដូចជាហានិភ័យផ្សេងៗ ។
២/ ការគ្រប់គ្រងបុគ្គលិកមិនបានល្អមិនអាចចាត់ចែងការងារដល់បុគ្គលិកបានត្រឹមត្រូវតាមជំនាញនិងខកខានបណ្តុះបណ្តាលជំនាញបន្ថែមដល់បុគ្គលិក ធ្វើឱ្យបុគ្គលិកអស់ជំនឿចិត្តលើការងារ
៣/ នេះជារឿងសំខាន់បំផុត ការដែលអត់ស្គាល់ខ្លួនឯងច្បាស់ យើងអត់ដឹងថាយើងពូកែខាងអីយើងចេះធ្វើអីដើម្បីជួយដល់អាជីវកម្មរបស់ខ្លួនឱ្យដំណើរការទៅមុខ
៤/ លក់ដោយគ្មានគោលដៅ ឬ Target មិនដឹងច្បាស់ថាអ្នកណាជាអតិថិជនគោលដៅរបស់ហាងនៅឯណា។
កំហុសទាំង៤ចំនុច ខាងលើនេះ ផ្ដល់ជាបទពិសោធន៍បរាជ័យមួយឆ្នាំទើបអាចឲ្យខ្ញុំដឹងថា ខ្ញុំបានរៀនពីបទពិសោធន៍ចាស់ៗ ដែលខ្ញុំបានឆ្លងកាត់ មុនបើកហាងថ្មីឈ្មោះMiracle៕ នេះជាការលើកឡើងរបស់ លោក ខៀវ លីន សហស្ថាបនិកហាងផ្កា Miracle ៕