លោក ម៉ា (Jack Ma) នៅតែមានតួនាទីជាប្រធានប្រតិបត្ តិរយៈពេល12 ខែទៀត ដើម្បីធានាបាននូវការផ្លាស់ប្តូររលូន សម្រាប់លោក Daniel Zhang។ បន្ទាប់មកគាត់ មានបំណងនៅជាក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុនអាលីបាបា ( Alibaba) រហូតដល់កិច្ចប្រជុំម្ចាស់ហ៊ុនប្រចាំឆ្នាំ នៅឆ្នាំ 2020 ។
លោកJack Ma បានសរសេរនៅក្នុងលិខិតមួយ ផ្ញើទៅកាន់អតិថិជន និងម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន Alibaba ដោយនិយាយថាការផ្លាស់ប្តូរនេះ "បង្ហាញថាក្រុមហ៊ុន Alibaba បានបង្កើនកម្រិតអភិបាលកិច្ចសាជីវកម្មមួយកម្រិតទៀត ផ្ដើមចេញពីក្រុមហ៊ុនដែលពឹងផ្អែកលើបុគ្គលម្នាក់ៗ មកបង្កើតបានជា ប្រព័ន្ធគ្រប់គ្រងល្អបំផុតក្នុងអង្គភាពនិងវប្បធម៌នៃការអភិវឌ្ឍទេពកោសល្យ។ "
លោក Ma ជាអតីតគ្រូបង្រៀនភាសាអង់គ្លេសបានបង្កើត Alibaba នៅឆ្នាំ ១៩៩៩ ដែលបានចាប់ផ្តើមជាទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិចហើយបានពង្រីកខ្លួនជាបន្ដបន្ទាប់ រហូតចូលក្នុងទីផ្សារភាគហ៊ុន។ លោក Ma ត្រូវបានគេចាត់ទុកជាអ្នកមានបំផុតក្នុងប្រទេសចិន ដែលមានទ្រព្យសម្បត្តិ 36,6 ពាន់លានដុល្លារ៕