លោក គួច ចំរើន៖ អ្នកកើបសំរាម បើខកខាន គេស្ដីបន្ទោស រីឯអ្នកបោះសំរាម ត្រូវគេបំភ្លេច

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបង្ហោះពី សកម្មភាពការងារកើបសំរាមកកស្ទះ បន្ទាប់ពីមានភ្លៀងមួយមេធំ ដោយសំរាមជាច្រើនបានកកស្ទះតាមប្រព័ន្ធលូ ប្រឡាយក្នុងក្រុង។

លោកបានរៀបរាប់យ៉ាងដូច្នេះថា៖​   "សំរាម អ្នកណាក៍ស្អប់សំរាមដែរ​ ។ ភ្លៀងមួយមេ​ សំរាមអណ្ដែតមកយ៉ាងនេះ​ ។ក្រុមការងារ​ ខិតខំស្រង់កើបកាយដឹកចេញ​ បើខកខាន​គេស្ដីបន្ទោស​ ហើយបំភ្លេចអ្នកបោះសំរាមទៅបាត់​ ។ អ្នកបោះរួចខ្លួនរហូត​ តែអ្នកកើន​ បើខកខានមួយពេលគឺ​ត្រូវហើយ ។ មិនទាមទារយុត្តិធម៏ទេ​ តែសុំអោយអាណិតអ្នកកើបផង​" ៕