ផ្លូវបេតុងចំនួន៣៤ខ្សែ ប្រវែង៨២,៥៧៤ គីឡូមែត្រនៅខេត្តព្រះសីហនុ សម្រេចបាន៩៩ភាគរយ

ខេត្តព្រះសីហនុ៖ គិតត្រឹមថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ​២០២០ នេះគម្រោងបានសម្រេចចាក់បេតុងបាន៩៩,៩២ភាគរយ ដាក់លូបាន ១០០ភាគរយ ។

ដោយឡែក៏នៅមានការងារមួយចំនួនទៀតនូវមិនទាន់សម្រេចបានទាំងស្រុង មានដូចជា ការរៀបខឿនថ្មក្រានីតបាន ៥៩,៩៩% រៀបគម្រោងថ្មក្រានីតបាន ៤,៤៨% ដាំបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈបាន ២៣,៨៩% និងបំពាក់អំពូលភ្លើងដែលប្រើបច្ចេកវិទ្យាវៃឆ្លាតបាន១០,៤៥% នៃបង្គោលភ្លើងដែលបានដាំរួច។

គម្រោងក៏បាននឹងកំពុងរៀបចំកែលម្អឆ្នេរសមុទ្រឡើងវិញនិងសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន២ទីតាំង ដែលទី១ នៅក្បែរសណ្ឋាគារ Sunshine Bay មានសមត្ថភាពច្រោះ ៥២០០ម៉ែត្រគូប ក្នុងមួយថ្ងៃ សម្រេចបាន២០ភាគរយ និងទី២ នៅក្បែរសណ្ឋាគារសុខា  ដែលមានសមត្ថភាពច្រោះ ៧២០០ម៉ែត្រគូបក្នុងមួយថ្ងៃ សម្រេចបាន ១០ភាគរយ។

សូមជម្រាបជូនដែរថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន៣៤ខ្សែ នៅខេត្តព្រះសីហនុ ជាគម្រោងរបស់រាជរដ្ឋាភិបាល ដែល អនុវត្តដោយគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា៕