ទីផ្សាររថយន្តវៀតណាមងើបឡើងវិញ ដោយសាររដ្ឋាភិបាលកាត់បន្ថយថ្លៃចុះបញ្ជីពាក់កណ្ដាល

វៀតណាម៖ ការកាត់បន្ថយថ្លៃចុះឈ្មោះពាក់កណ្តាល ជាលើកដំបូងរបស់រដ្ឋាភិបាល បានធ្វើឲ្យទីផ្សារការលក់រថយន្តប្រទេសវៀតណាមនៅក្នុងខែមិថុនា បានកើនឡើង ២៦ភាគរយ បើប្រៀបធៀបទៅនឹងខែឧសភា។

តាមទិន្នន័យនៃការលក់ ពីសមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាម ហៅកាត់ថា (VAMA) ដែលមានបណ្ដាញក្រុមហ៊ុនផលិតរថយន្តជាង ២០ក្រុមហ៊ុន បាននិយាយថា រថយន្តដឹកអ្នកដំណើរមានចំនួន ១៧.៥៨៤គ្រឿងដែលបានលក់នៅក្នុងខែមិថុនា គឺកើនឡើង ៣៥ ភាគរយពីខែឧសភា។ រថយន្ដពាណិជ្ជកម្មស្ថិតក្នុងលំដាប់លេខ ២ ដោយមានរថយន្ដ ៦.១០៩ គ្រឿង។

នាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានចុះហត្ថលេខាលើក្រឹត្យថ្មីមួយនៅថ្ងៃទី ២៨ ខែមិថុនាដែលបានកាត់បន្ថយថ្លៃចុះឈ្មោះ ជាលើកដំបូង ដែលជាឱកាសល្អ សម្រាប់បន្ទាបតម្លៃយានយន្ត៕

ប្រភព៖ VN Express