៥ចំនុច ដើម្បីបង្កើនតុល្យាភាពក្នុងការងារ និងជីវិត

អ្នកខ្លះក៏បានលឺ អ្នកខ្លះក៏បានដឹងពីការបែងចែកពេលវេលា អោយមានតុល្យភាពសម្រាប់ការងារ និងសម្រាប់ជីវិតផ្ទាល់ខ្លួន គឺពិតជាមិនពិបាកនោះទេ តែធាតុពិត ធ្វើមិនបានដូច្នោះទេ។ ​

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ មានការងារមួយចំនួន ដែលត្រូវការវត្តមានរបស់អ្នកជាចាំបាច់ ការងារខ្លះ មកដល់ក្នុងពេលដំណាលគ្នា មានការងារដែលបន្ទាន់ការងារប្រចាំថ្ងៃ ដែលពិតជាធ្វើអោយភ្លេចគិតពីការបែងចែកពេលវេលា សម្រាប់ខ្លូន ឯង ដូចជាការដំណើរកម្សាន្ដការជួបជុំគ្រួសារ មិត្តភក្កិជាដើម។ សួរថា តើត្រូវធ្វើដូចម្ដេចដើម្បីឱ្យ​មានភាព​ប្រសើរ​ជាង​មុន​ដោយពុំប៉ះពាល់ដល់ការងារ ឬមានការផ្លាស់ប្ដូរអ្វីធំដុំក្នុងការងារ និងក្នុងជីវិតប្រចាំថ្ងៃ?

សូម​ព្យាយាមធ្វើ រឿង​ទាំង​ ៥ខាងក្រោមនេះ ​ដើម្បី​ជួយ​ឱ្យ​អ្នក​មាន​អារម្មណ៍​ថា ​ពេលវេលាសម្រាប់ការងារ និងជីវិត កាន់​តែ​មាន​តុល្យភាព:

 

១. សម្រាកធ្វើការ នៅពេលល្ងាច ​

ប​ច្ចេ​ក​វិទ្យា​បាន​ធ្វើ​ឱ្យមានភាពងាយស្រួល មិនថាយើងនៅកន្លែងណានៅផ្ទះ នៅហាងកាហ្វេ ឬកំពុងធ្វើដំណើរ ក៏អាចធ្វើការបានដែរ។​បន្ទាប់​ពី​អាហារ​ពេល​ល្ងាច អ្នកអាចសាកល្បងមិនផ្ដោតលើការងាររយៈពេល ​ពីរ​បី​យប់​ តើអ្នកនឹង​ឃើញ​មាន​អ្វី​កើតឡើង?​ យក​ពេល​វេលា​បន្ទាប់​ពី​ការងារ ​ដើម្បី​សម្រាក​ និង​ផ្តោ​ត​សំខាន់​លើ​ជីវិត​របស់​អ្នក​។អ្នក​នឹង​ដឹង​ថា​ តើមានអ្វីខ្លះ ដែលពិតជាបន្ទាន់​ខ្លាំង ដែលត្រូវតែធ្វើការ ថែមម៉ោង?ការងារនៅការិយាល័យ ដែលមិនប្រញ៉ាប់ ទោះជាអ្នកធ្វើវានៅថ្ងៃបន្ទាប់ ក៏មិនមានអ្វីផ្លាស់ប្ដូរដែរ។

 

២.មិនចាំបាច់នៅក្នុងការិយាល័យគ្រប់ពេល

ទោះបីជាអ្នកមិនទៅការិយាល័យ ឬមិនអង្គុយមុខកុំព្យូទ័រមិនមែនមាន​ន័យ​ថា ​អ្នក​ផ្តាច់ខ្លួន​ចេញ​ពី​ការ​ងារ​ ​ហើយមក​ផ្តោ​ត​លើ​ទិដ្ឋភាព​ផ្សេង​ទៀត​នៃ​ជីវិតវិញទេ​។ពិតជាពិបាកបន្តិច ដែលតម្រូវអោយអ្នកឃ្លាតឆ្ងាយពីការិយាល័យ តែដើម្បីឱ្យ​ជីវិត​របស់​យើងមាន​ភាព​ងាយស្រួល​អ្នកអាចប្រើ​ឧបករណ៍​ផ្ទាល់ខ្លួន​ បញ្ចូលជាមួយនឹង​កន្លែង​ការងារ​របស់​យើង​ ដូចជា កម្មវិធីអ៊ីមែលអ្នកអាចបើកលើទូរស័ព្ទក៏បាន បើកក្នុង កុំព្យូទ័រក៏បាន។​ទង្វើ​នៃ​ការ​ពិនិត្យ​មើល​អ៊ី​ម៉ែ​ល ជាញឹកញាប់ មិនយូរទេអ្នកនឹង​ញៀន​ ដោយគ្រប់ពេលនឹងត្រូវចូលពិនិត្យមើលបន្តិចទោះបីគ្មានការងារអ្វី សំខាន់ក៏ដោយ។

អ្នកអាចប្រាប់​បុគ្គលិក​ អ្នកគ្រប់គ្រង ​ឬ​មិត្ត​រួម​ការងារ​ក្នុងការទំនាក់ទំនងអ្នក បើអ្នក​មិន​នៅ​ក្នុង​ការិយាល័យ​ គឺ​ទំនាក់ទំនងតាម​ទូរស័ព្ទឬតាមអ្វីមួយ​ផ្សេងទៀត។ ​នៅពេលដែលអ្នកព្យាយាមទាក់ទងនរណាម្នាក់ តាមរយៈ​អ៊ី​ម៉ែ​ល ​ឬ​សារប៉ុន្ដែមិនមានការឆ្លើយតប​ នោះអ្នកនឹង ទូរស័ព្ទទៅរកគេ បើការងារបន្ទាប់​​។បើទាក់ទងមិនបាន គឺមានតែចាំរហូត​ដល់​ថ្ងៃ​ធ្វើការ​បន្ទាប់​។  

អ្នកអាចសាកកំណត់ពេល ១៥នាទី ​នៅ​ពេល​ល្ងាច​ ឬ​នៅ​ពេល​ព្រឹក​ព្រលឹមដើម្បី​ពិនិត្យ​មើល​អ៊ី​ម៉ែ​ល​ និងការងារមួយចំនួនក្នុងការិយាល័យ​។ បន្ទាប់​ពី​ប៉ុន្មាន​ស​ប្តា​ហ៍​, អ្នក​ប្រហែល​ជា​នឹង​រក​ឃើញ​ថា​វា​មិន​ចាំបាច់​ដែលត្រូវពិនិត្យអ៊ីមែលស្ទើតែគ្រប់ពេល។

 

៣.ធ្វើចុង​ស​ប្តា​ហ៍ អោយ​ដូច​ជា​វិស្សមកាល​

ថ្ងៃចុង​ស​ប្តា​ហ៍ ​គឺ​ជា​ពេល​របស់​អ្នក​ដើម្បី​សម្រាកបង្កើនថាមពល បំបាត់ភាព​តានតឹងពីក្នុងសម្ពាធការងារ​។ កុំ​ខ្ជះខ្ជាយ​ពេលទាំងនេះ អោយសោះ អ្នកអាចកំណត់ពេល​វេលា​ សម្រាប់​ខ្លួន​អ្នកដូចជាម៉ោង ៥ ល្ងាច​ ​ថ្ងៃ​សុក្រ​ ត្រូវតែសម្រាក់ពីការងារ និងរីករាយ​​ចុង​ស​ប្តា​ហ៍តែអ្នកត្រូវវិលមករកទម្លាក់ការងារវិញនៅយប់​ថ្ងៃ​អាទិត្យដែរឬទេ? នេះ​ជា​ទម្លាប់ដែលមានការ​ពេញ​និយម​ តែវា​មិន​ចាំបាច់​ដែលគ្រប់ពេល ត្រូវតែធ្វើបែបនេះទេអ្នកត្រូវ រីករាយ​ជាមួយ​ល្ងាច​ថ្ងៃ​អាទិត្យ​របស់​អ្នក ​ហើយ​ត្រឡប់​ទៅ​ធ្វើការ​វិញ​នៅ​ព្រឹក​ថ្ងៃ​ចន្ទដោយភាពស្រស់ស្រាយ។

៤.បង្កើតពេលសម្រាប់ខ្លួនឯង

មាន​មនុស្ស​ជា​ច្រើន​គិត​ថា​ ការលះបង់​ពេល​វេលា​ផ្ទាល់​ខ្លួន​ក្នុង​ពេល​ល្ងាច​ ឬ​ចុង​ស​ប្តា​ហ៍ សម្រាប់ការងារ ​គឺ​ជាការចាំបាច់ និងជា​អ្វី​ដែលពួកគេត្រូវតែធ្វើដើម្បីក្រុមហ៊ុនក្នុង​ពេលដែលរវល់ជាប់គ្នា ពីបី​ស​ប្តា​ហ៍ លើ​គម្រោង​ធំណាមួយ តែអ្នកក៏ត្រូវរៀប​គម្រោង​ឈប់សម្រាកសងវិញមួយ​ថ្ងៃ​ឬ​ពីរ​ថ្ងៃដែរ​ ​។

ប្រើ​ពេល​វេលា​នោះ​ដើម្បី​បន្ថូរចិត្តខ្លួន​ឯង​ វាជាទំនួលខុស​ត្រូវលើខ្លួនឯងវាជាការ​សម្រាក​និង​សន្សំកម្លាំងឡើងវិញ​ប៉ុណ្ណោះ។ អង្គភាព​មួយនឹង​ទទួល​យក​អ្វី​ដែល​អ្នក​បាន​ផ្តល់​ឱ្យ​​ដូច្នេះ​មិនចាំបាច់​ផ្តល់​ឱ្យ​នូវ​អ្វី​គ្រប់​យ៉ាង ដោយមិនយកត្រឡប់មកវិញនោះដែរ នេះនិយាយពីពេលវេលាដែល អ្នកលះបង់សម្រាប់ក្រុមហ៊ុន និងការយកពេលវេលាសម្រាកពីក្រុមហ៊ុនវិញ សម្រាប់ខ្លួនឯង​។

 

៥.ប្រើ​បច្ចេកវិទ្យា​ដើម្បីបង្កើនផលិតភាព​... មិនមែនប្រើជាប់រហូត

ប​ច្ចេ​ក​វិទ្យា​បាន​ផ្លាស់​ប្តូ​រ​វិធី​ដែល​យើង​ធ្វើ​ការ​តែត្រូវ​ប្រើ​វា​នៅ​ក្នុង​វិធី ​ដែល​មាន​ប្រសិទ្ធិ​ភាព​បំផុត​​។ នេះ​មាន​ន័យ​ថា ​ពិចារណា​ជា​ថ្មី​នូវ​គោល​បំណង​នៃ​ការប្រើឧបករណ៍ទាំងនេះ​។ជាការពិត អ្នកអាច​ធ្វើ​ការ​ពី​គ្រប់​ទី​កន្លែង​ ទោះពេលអ្នក​កំពុង​ធ្វើដំណើរក្ដី​ ម្យ៉ាងអ្នកអាចគេច​រកតំបន់ដែលស្ងប់ស្ងាត់ជាងក្នុងការិយាល័យ មានការរំខានតិចតួចពីបរិស្ថានជុំវិញ ​ដើម្បី​ធ្វើ​ឯកសារឬ​នៅ​ពេល​ដែល​អ្នក​ត្រូវ​បញ្ចប់​អ្វី​មួយ ​ដែល​អ្នក​មិន​អាច​បញ្ចប់​ ពេលដែលអ្នកបាន​ចាក​ចេញ​ពីកា​រិ​យា​ល័​យ។

​ការប្រើ​ប្រាស់​ប​ច្ចេ​ក​វិទ្យា​ទំនើប ​អោយមានប្រយោជន៍ដើម្បីបង្កើនប្រសិទ្ធិភាពនៃជីវិតគឺ​មាន​សារៈ​សំខាន់ ​ជាពិសេសគឺមិនគួរប្រើវា ពេលដែលអ្នក​កំពុងផ្តោ​ត​ទៅ​លើ​អ្វី​មួយ​នោះ​ទេ​។

រឿង​ទាំង​ប្រាំខាងលើ​ ពិតជាងាយ​ស្រួល​ក្នុង​ការ​អនុវត្ត​និង​មិន​តម្រូវ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូ​រខ្លាំងក្នុងការងារ​ឬក្នុង​ជីវិតឡើយ​ ម្យ៉ាងការយក ទម្លាក់នេះមកដាក់ក្នុង​ជីវិត នឹងអាចមាន​ប្រសិទ្ធិភាពលើសពីការ​រំពឹង​ទុក​។អ្នក​អាច​នឹងអនុវត្តការងារបានល្អ​ប្រសើរជាងមុន រក្សាបាន​តុល្យភាពជីវិតនិងការងារ​ តែអ្នកក៏ត្រូវប្រាកដថា​ការចំណាយពេល​វេលា​សម្រាប់​ខ្លួនឯង​ជា​រៀងរាល់ថ្ងៃ​និងសម្រាប់ការងារ គឺត្រូវតែមានផលិតភាពការងារ​កើនឡើងនិងមានផ្លែផ្កា​ល្អ ចាំធ្វើ៕