ជួបជាមួយបងស្រីដែលជា កសិករដាំបន្លែ ឈ្មោះ ជូ វើន ស្ថិតនៅភូមិ អូររំចេក ឃុំ ត្រពាំងជងស្រុកបាកាន បានឲ្យដឹងថា គាត់ដាំដំណាំបន្លែនេះ លើផ្ទៃដីទំហំតែ ១០ អា ប៉ុណ្ណោះ ។
ដំណាំដែលគាត់បានដាំមានស្ពៃក្រញាញ់ ស្ពៃចង្កឹះ ដែលត្រូវការទុនដំបូងក្នុងការចំណាយថវិកាសរុប ២០០ ០០០ រៀល និងប្រើប្រាស់ពេលវេលាពីការដាំដល់ប្រមូលផលក្នុងរយៈពេល ២៨ -៣០ ថ្ងៃ។
ក្នុងផ្ទៃដី១០អានេះបងស្រីទទួលបានទិន្នផល ៤៣៣ គីឡូក្រាម និងលក់ចេញក្នុងតម្លៃ ៣០០០ រៀល/គីឡូក្រាម ដែលរបរនេះអាចរកចំណេញបាន ១ ១០០ ០០០រៀល ក្នុងពេលដាំមួយលើកៗ ហើយការដាំដុះនេះអាចធ្វើបាន ពី៨ ទៅ១០ដងក្នុងមួយឆ្នាំ។
បើតាមការរៀបរាប់របស់បងស្រី បានបញ្ជាក់ច្បាស់ថា ការដាំដំណាំបន្លែកន្លងមកគឺទទួលបានការណែនាំពីមន្រ្តីជំនាញទាំងការជ្រើសរើសពូជតម្រូវតាមទីផ្សារ ការប្រមូលផលបន្លែ ការវេចខ្ចប់ ការដឹកជញ្ចូននិងទីផ្សារដំណាំបន្លែ៕