សេដ្ឋីល្បីចាយលុយ ៨២លានដុល្លារ សម្រាប់មង្គលការកូនស្រី ចុងក្រោយបានប្រកាសក្ស័យធន

លោក Pramod Mittal (រូបភាពពី indianexpress)

លោក ប្រាមុដ (Pramod Mittal) អ្នកជំនួញជនជាតិឥណ្ឌា និងជាប្រធានក្រុមហ៊ុន Ispat Industries Limited នៅភាគខាងជើងរដ្ឋបូស្នៀ ប៉ុន្តែថ្មីៗនេះ គាត់ត្រូវបានដាក់ប្រកាសក្ស័យធនជាសាធារណៈ និងមានបំណុល ១៦០ លានដុល្លារទៀតផង។

កាលពីឆ្នាំឆ្នាំ ២០១៣ លោក ប្រាមុដ (Pramod Mittal) ត្រូវបានគេរាយការណ៍ថា បានចំណាយលុយចំនួន ៨២ លានដុល្លារ សម្រាប់ពិធីមង្គលការកូនស្រីរបស់គាត់ចំនួន ៣ថ្ងៃ ធ្វើនំខេកទម្ងន់ ៦០ គីឡូក្រាម ៦ជាន់ នៅវិមាន Versailles ក្រៅក្រុងប៉ារីសបន្តិច។

លោក ប្រាមុដ មានប្អូនប្រុសឈ្មោះលោក Lakshmi ដែលជាមហាសេដ្ឋីលំដាប់ទី ១៩ របស់ចក្រភពអង់គ្លេស ជាប្រធានក្រុមហ៊ុន Arcelor Mittal ដែលជាក្រុមហ៊ុនផលិតដែកថែបធំជាងគេបំផុតនៅលើពិភពលោក។ ទ្រព្យសម្បត្តិរបស់ លោក Lakshmi ត្រូវបានប៉ាន់ប្រមាណថា មានចំនួនប្រហែល១០ កោដិដុល្លារ។

លោកប្រាមុដ ត្រូវបានផ្ដឹងដោយក្រុមហ៊ុនជំនួញនិងចែកចាយដែកថែបអង់គ្លេស Stemcor ដោយសារគាត់មិនបានបង់លុយ ១៦៦ លានដុល្លារដែលជំពាក់កាលពីឆ្នាំ ២០១៣។

ពីឆ្នាំមុនលោក Lakshim ត្រូវបានគេរាយការណ៍ថា បានជួយសងបំណុលចំនួន ២៣៥ លានផោន ជំនួសបងប្រុសគាត់លោក ប្រាមុដ(Pramod) បានជំពាក់រដ្ឋាភិបាលឥណ្ឌាផងដែរ៕

ប្រភព៖ The Times ថ្ងៃទី ២៩ មិថុនាឆ្នាំ២០២០