ឧកញ៉ា ម៉ុង ឫទ្ធី ខាតថវិកា ដោយសារដូចប្រេងជាង5.000តោន រលួយ​ស្អុយ តែក៏មិនបានបញ្ឈប់កម្មករ ខណៈវិបត្តិ​កូរ៉ូណា

ខេត្តព្រះសីហនុ៖ ផ្ដើមការបណ្ដុះដាំដូងប្រេងដំបូងកាលពីឆ្នាំ ១៩៩៦ និងបានដាំជាបន្តបន្ទាប់ ជា​បន្តបន្ទាប់​ដាំ​ប្រមាណជា​ពីរម៉ឺនហិកតា​ ដែលចំការដូងប្រេង​នេះមាន​ទីតាំង​ស្ថិតនៅ​នៅក្នុង​ខេត្ត​ព្រះសីហនុ​។ នេះបើតាមការរៀបរាប់របស់លោកពូ ម៉ុង ឫទ្ធី ដែលបានចុះមក​ពិនិត្យ​មើល​រោងចក្រ​កែច្នៃ​ផ្លែដូង​ប្រេង ដែលមាន​កម្លាំង​ផលិត​៤៥តោនក្នុង​មួយម៉ោង​។

លោកពូ ម៉ុង ឫទ្ធី បន្ថែមថា៖ នៅពេល​មាន​វិបត្តិ​កូរ៉ូណា ​នេះ​ក្រុមហ៊ុន​មិនបាន​បញ្ឈប់​បុគ្គលិក​ កម្មករ​ទេ ថែមទាំង​បាន​បង្កើនការ​ថែទាំដាក់ជី​ប្រមូល​ផល​ជាធម្មតា​។

បើតាម​ការ​ព្យាករណ៍​ឆ្នាំ​២០២០នេះ ចំការដូងប្រេង​អាចទទួលផលបានតែ​ 270.000Ton។ បើតាម​ពិនិត្យមើល​កំណើនផលផ្លែដូង​ អាចកើនឡើង​រហូតដល់​ 300.000Ton។

តែកំណើនឡើងបែបនេះ សមត្ថភាព​រោងចក្រ​កែច្នៃ​ទាំងពីរដែលដំណើរការ ​មិនអាច​ទទួល​យកទៅ​កែច្នៃ​បាន​គ្រប់​ចំនួន​នោះទេ​ដែលធ្វើ​អោយ​ផលផ្លែដូង​ប្រេងនៅសល់លើទី​លាន​ ប្រមាណជា​ជាង5.000Tonបណ្តាលអោយ​រលួយ​ស្អុយ​ចោល​ ខាតបង់​ថវិការ​យ៉ាង​ធ្ងន់ធ្ងរ។នេះបើតាមការបញ្ជាក់ពីលោកពូ លោកពូ ម៉ុង ឫទ្ធី។

សូមបញ្ជាក់ដែរថា កាលពីឆ្នាំ​២០០០ លោកពូ ក៏បាន​សងសង់​រោងចក្រ​កែច្នៃ​ទី១ដែលមាន​កម្លាំង​ផលិត​៣០តោនក្នុង​មួយម៉ោង​ ។ នៅក្នុង​ឆ្នាំ​២០១៥ យើង​បាន​សាងសង់​រោងចក្រ​កែច្នៃ​ថ្មី​មួយ​ទៀត​ដែល​មាន​កម្លាំង​ផលិត​៤៥តោន​ក្នុង​មួយ​ម៉ោង៕