ចំនេញជិត១ម៉ឺនដុល្លារ លើការដាំទុរេន៣៥០ដើម នេះជារបៀបគណនា

ចំនេញជិត១ម៉ឺនដុល្លារ លើការដាំទុរេន៣៥០ដើម នេះជារបៀបគណនា

លោកអ្នកប្រកបរបរ ដាំដំណាំផ្សេងៗ ប្រាកដជាដឹងខ្លះហើយថាទុរេន ត្រូវការប្រើពេលវេលាដល់ទៅ​ ជិត ៥ឆ្នាំឡើង ទើបបានផលពេញល្អ។ ខាងក្រោមនេះ ជាការវិភាគឲ្យឃើញជាលក្ខណៈចំណូលចំណាយលើ ការដាំទុរេន រហូតដល់មានអាយុកាល ៥៧ខែ ពីលោកពូ ឈុន កាំង អ្នកជំនាញបង្ហាញពីផលចំណេញក្នុងការដាំ ទុរេនពី១ដើម៖

កត្តាថែទាំ ក្នុងរយៈពេល ៥៧ខែ ទុរេនលូតលាស់រហូត ដោយមិនមាន

  • ការកើតស្រ្តេសដើមមួយសារឡើយ
  • ការដាក់ជីត្រូវតាមសេចក្តីតំរូវការនៅរៀងរាល់ពេលរបស់វា។
  • គ្រប់គ្រងសត្វល្អិត បានទាំងស្រុង ក្នុងរយះពេល ៥៧ខែនេះ។
  • មិនបានតែងមែកឡើយ ដែលបង្កអោយរបួសមែកស្លឹកឡើយ។ពេលខ្លះកាត់មែកផ្លែចោលបាត់ ។

ចុងក្រោយ ធុរេន១ដើម អាចកាន់ផ្លែបាន២៩ផ្លែ 

ការលក់ចេញ (គណនាពី១ដើម)

១ដើម បានផល២៩ផ្លែ គិតជាគីឡូក្រាម ស្មើជាមធ្យមទាបបំផុត៨០គីឡូក្រាម

នោះ ៨០គីឡូ × តម្លៃលក់$៣ ក្នុង១គីឡូ = $២៤០ (ក្នុង១ដើម)

ការចំណាយ

  • លើការដាំកូននិងប្រព័ន្ធស្រោចស្រព មួយដើមអស់ $៣៥
  • លើការថែទាំ មួយដើមមួយខែ $៣ × ៦០ខែ=$១៨០

ដូចនេះ ៦០ខែក្រោយ(៥ឆ្នាំឲ្យផល) នោះប្រាក់ចំណេញមាន$២៤០ - $៣៥ - $១៨០ = $២៥ ក្នុងមួយដើម។

បើសិនជា ១ហិកតា លោកអ្នកដាំត្រឹម ៣៥០ដើម នោះផលចំនេញ ៣៥០ដើម*$២៥ = ៨៧៥០ដុល្លារ ទាបបំផុត ក្នុង១រដូវ ៕