លោកពូ ម៉ុង ឫទ្ធី អំពាវនាវដល់អ្នកមានទ្រព្យធន មេត្តាយកប្រាក់មកអភិវឌ្ឍន៍ដីដែលទំនេរ ដើម្បីបង្កើនការងារ

ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី

លោកពូ ម៉ុង ឫទ្ធី ដែលគេស្គាល់ជាទូទៅថាជា សេដ្ឋីកសិឧស្សាហកម្មដ៏ល្បីល្បាញ និងជាសមាជិកព្រឹទ្ធសភាផងនោះ បានបង្ហោះសារអំពាវនាវដល់អ្នកមានទ្រព្យសម្បត្តិ និងមានដីដែលទំនេរ កុំឲ្យទុកចោលដោយត្រូវយកមកធ្វើការអភិវឌ្ឍន៍ ដើម្បីបង្កើនការងារបន្ថែមដល់ប្រជាពលរដ្ឋ។

ការលើកឡើងបែបនេះ ក្នុងឱកាសដែលលោកសេដ្ឋីរូបនេះ បានចុះពិនិត្យមើលសកម្មភាពការងារនៅក្នុងតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង​ ឫទ្ធីសែនជ័យ។

លោកពូ ម៉ុង ឫទ្ធី បានបង្ហោះខ្លឹមសារថា៖ នៅក្នុង​ឱកាស​ដែលប្រទេសជាតិយើង ​ក៏ដូចជា​ពិភពលោក​ទាំងមូល​កំពុង​តែ​ទទួល​រងនូវ​ជំងឺ​ឆ្លង​កូវីដ ១៩ដ៏មហា​ប្រលៃ​នេះ​ ខ្ញុំ​សូម​អំពាវ​នាវ​ដល់​អ្នក​មាន​ទ្រព្យសម្បត្តិ​ដីធ្លី​ទុកទំនេរចោល​ សុំមេត្តា​យកប្រាក់​មក​អភិវឌ្ឍន៍​ដី​នេះ ​ដើម្បី​ជួយ​បង្កើត​ការងារ​បន្ថែម​ទៀត​អោយបានដល់​ប្រជាពលរដ្ឋ​យើង​បានធ្វើ​ ។

លោកពូ ម៉ុង ឫទ្ធី ក៏បានបញ្ជាក់ដែរថា បើមិនធ្វើអីទេ​ សុំមេត្តា​កុំទៅដើររករឿង ​នាំអោយ​រំខានដល់​អ្នក​ដែល​កំពុង​តែ​អភិវឌ្ឍន៍​ ជាធម្មតា​អ្នក​ធ្វើ​តែងតែ​មាន​កំហុស ​តិចឬច្រើន​មិន​ខានឡើយ៕