UNDP៖ ​បុព្វហេតុចម្បង​​ដែលបណ្តាលឲ្យផ្ទុះវីរុសកូរ៉ូណា​ គឺបណ្តាលមកពីការបំផ្លាញបរិស្ថាន

រាជធានីភ្នំពេញ៖ ខណៈពេលដែលជំងឺកូវីដ១៩កំពុងបន្តរាតត្បាតនៅពាសពេញពិភពលោក អ្នកវិទ្យាសាស្ត្របានពិនិត្យមើលនូវបុព្វហេតុចម្បង ដែលអាចបណ្តាល​ឱ្យ​លេចចេញវីរុសកូរ៉ូណានេះ។ ក្រុមអ្នកវិទ្យាសាស្ត្របានសន្និដ្ឋានថា ការរីករាលដាលនៃជំងឺរាតត្បាតនេះ គឺបណ្តាលមកពីការបំផ្លាញបរិស្ថាន ដែលបង្ករឡើងដោយសកម្មភាពមនុស្ស។» នេះបើយោងតាម ទំព័រហ្វេសប៊ុកផ្លូវការរបស់ UNDP Cambodia ក្នុងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០នេះ៕