សៀវភៅ "ស៊ីជិនពីង៖ អភិបាលកិច្ចប្រទេសចិន" វគ្គ៣ ត្រូវបានបោះពុម្ពផ្សាយ

ក្រុងប៉េកាំង៖ សៀវភៅថ្មី ដែលមានចំណងជើងថា "ស៊ីជិនពីង៖ អភិបាលកិច្ចប្រទេសចិន" វគ្គ៣ ត្រូវបានបោះពុម្ពផ្សាយ ជាភាសាចិននិងអង់គ្លេស ហើយនឹងមានផ្សាយទាំងក្នុងស្រុក និងក្រៅស្រុក។

សៀវភៅនេះ មាន៩២អត្ថបទ ដែលបែងចែកជា ១៩ប្រធានបទផ្សេងគ្នា រួមមានជា សុន្ទរកថា កិច្ចសន្ទនា សេចក្តីណែនាំ​ និងលិខិតរបស់លោកស៊ី អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន នៅចន្លោះថ្ងៃទី ១៨ ខែតុលាឆ្នាំ ២០១៧ និងថ្ងៃទី ១៣ ខែមករាឆ្នាំ ២០២០។

ការចងក្រងថ្មីនេះ ត្រូវបានគេរំពឹងថានឹងជួយសហគមន៍អន្តរជាតិ ឱ្យយល់កាន់តែច្បាស់អំពីខ្លឹមសារសំខាន់ៗនៃគោលគំនិត បក្សកុម្មុយនីស្តចិន លទ្ធិម៉ាក្សនិយម និងសង្គមនិយមដែលមានចរិតចិន៕

ប្រភព៖ xinhua