ប្រទេសវៀតណាមពន្យារពេល ដំឡើងប្រាក់ខែសម្រាប់មន្រ្តីរាជការ

រូបតំណាង (ប្រភពពី VN Express)

វៀតណាម៖ សមាជិកសភាវៀតណាម បានពន្យាពេលនៃការដំឡើងប្រាក់ឈ្នួល ៧,៤ ភាគរយ សម្រាប់មន្ត្រីរាជការដែលបានគ្រោងធ្វើនៅខែកក្កដា ដោយសារសម្ពាធហិរញ្ញវត្ថុពីវិបត្តិ Covid-19។

សមាជិកសភាវៀតណាម ក៏បានស្នើសុំឱ្យរដ្ឋាភិបាល កំណត់កាលបរិច្ឆេទមួយទៀតសម្រាប់ការដំឡើងប្រាក់ខែ អាស្រ័យលើស្ថានភាពសេដ្ឋកិច្ចសង្គម។ តាមការដំឡើងប្រាក់ខែគោលរបស់មន្រ្តីរាជការ និងបុគ្គលិកសាធារណៈនឹងកើនឡើងពី ១,៤៩ លានដុង (៦៤ ដុល្លារ) ដល់ ១,៦ លានដុង (៦៩ ដុល្លារ) ។

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Dinh Tien Dung បាននិយាយថា ការតំឡើងប្រាក់ខែនេះនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនក្នុងវិស័យសាធារណៈ និងអ្នកដែលទទួលបានប្រាក់សោធននិវត្តន៍ ខណៈដែលប្រជាជនផ្សេងទៀតដូចជាកសិករនិងអ្នកជំនួញ មិនត្រឹមតែបាត់ប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាត់បង់ការងារនិងជីវភាពធ្លាក់ចុះផងដែរដោយសារតែវិបត្តិកូវីដ១៩។

សមាជិកសភា ក៏បានប្រគល់ភារកិច្ចដល់រដ្ឋាភិបាល ដោយកាត់បន្ថយថវិកាយ៉ាងតិច៧០ភាគរយសម្រាប់ការរៀបចំព្រឹត្តិការណ៍ និងសន្និសីទ ក៏ដូចជាការធ្វើដំណើរការទូតរបស់មន្រ្តីរដ្ឋនៅឆ្នាំនេះ។សភាវៀតណាមបានណែនាំថា ការចំណាយទៀងទាត់ផ្សេងទៀត ចាំបាច់ត្រូវកាត់បន្ថយ ១០ ភាគរយ៕

ប្រភព៖ VN Express