តើប្រជាជនកម្ពុជាប៉ុន្មាននាក់ ដែលទទួលបានព័ត៌មានមុនពេលគ្រោះមហន្តរាយកើតទ្បើង

៣៦%នៃប្រជាជនមិនបានទទួលព័ត៌មានអំពីគ្រោះធម្មជាតិទេ ចំណែកឯអ្នកដែលទទួលបានព័ត៌មាន មានតែ ២៥% តែប៉ុណ្ណោះដែលបានទទួលព័ត៌មានមុនពេលមានគ្រោះមហន្តរាយកើតឡើងខណៈដែលអ្នកដែលនៅសល់ទទួលបានព័ត៌មានតែក្នុងអំឡុងពេលឬក្រោយពេលព្រឹត្តិការណ៍បានកើតឡើងហើយតែប៉ុណ្ណោះ។

ភាគច្រើននៃប្រជាជនបានទទួលព័ត៌មានជាមុនតាមរយៈទូរទស្សន៍ វិទ្យុ បងប្អូន ឬអ្នកជិតខាង។

ដូច្នេះដើម្បីទទួលបានព័ត៌មានអំពីគ្រោះមហន្តរាយកាន់តែលឿន និងមានភាពងាយស្រួលជាងមុនអ្នកអាចចុះឈ្មោះជាមួយប្រព័ន្ធប្រកាសឲ្យដឹងមុន ១២៩៤បាន ។ ១២៩៤ជាប្រព័ន្ធផ្ញើរសារជាសំលេងដែលបញ្ជូនព័ត៌មានទៅទូរស័ព្ទរបស់អ្នកប្រើប្រាស់មុនពេលគ្រោះមហន្តរាយធម្មជាតិកើតឡើង។តាមរយៈប្រព័ន្ធ១២៩៤ សារប្រកាសអាសន្ននឹងត្រូវបានផ្ញើរទៅកាន់ទូរស័ព្ទដៃរបស់អ្នកដោយស្វ័យប្រវត្តិពីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តដែលវាពិតជាផ្តល់ភាពងាយស្រួលដល់អ្នកជាងមុនក្នុងការទទួលបានព័ត៌មាន។

ប្រភព៖នាយកដ្ឋានប្រែប្រួលអាកាសធាតុនៃក្រសួងបរិស្ថាន