ថ្ងៃទី១៧ មិថុនានេះ ប្រទេសឥណ្ឌូនេស៊ី មានករណីផ្ទុកកូវីដ១៩ថ្មីចំនួន១.០៣១ ដែលធ្វើឲ្យចំនួនអ្នកផ្ទុកជម្ងឺកូវីដ១៩សរុបឡើងដល់ ៤១ ៤៣១ករណី ។ ចំនួននេះ ធ្វើឱ្យប្រទេសឥណ្ឌូនេស៊ី ក្លាយជាប្រទេសដែលមានចំនួនករណីជំងឺកូវីដ១៩ ខ្ពស់ជាងគេនៅអាស៊ីអាគ្នេយ៍។
ប្រៀបធៀបជាមួយទិន្នន័យ ក្រសួងសុខាភិបាលសឹង្ហបុរី បានអោយដឹងថា មានចំនួនសរុប៤១.២១៦ ករណី ដែលទាបជាង ប្រទេសឥណ្ឌូនេស៊ី បន្តិច ដោយឡែក ចំនួនអ្នកស្លាប់វិញ នៅឥណ្ឌូនេស៊ីមានសរុបជាង២ពាន់ករណី រីឯសឹង្ហបុរី មានត្រឹមតែ ២២ករីណ ដែលបានស្លាប់៕
ប្រភពពី JP