កំពង់ចាម៖ ថ្លែងក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខមន្ត្រីរាជការ បុគ្គលិក និងកម្មករ នៅមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តត្បូងឃ្មុំ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់អំពីសមិទ្ធផលនានា ដែលក្រសួងសម្រេចបានរួមមាន៖ គម្រោងសាងសង់ជួសជុលថែទាំ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ការលើកកម្ពស់គុណភាពផ្លូវជាតិសំខាន់ៗ ដើម្បីរួមចំណែកដល់ការ សម្រួលការដឹកជញ្ជូនទំនិញនិងផលិតផលរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ។
ក្នុងពិធីនេះ ឯកឧត្តមក៏បានមានប្រសាសន៍ថា៖ ក្រសួងកំពុងសិក្សាពង្រីក ផ្លូវជាតិលេខ៧ ពីវង្វងមូលស្គន់ ទៅខេត្តកំពង់ចាមពី ពីគន្លងទៅបួនគន្លងមុនដាក់ស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាល។
លើសពីនេះទៀតឯកឧត្ដមទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់មន្រ្តីនូវពាក្យស្លោកពីរឃ្លាថា៖ សូមកុំសួរថាកម្ពុជាធ្វើអ្វីឱ្យយើង ត្រូវសួរថាយើងធ្វើអ្វីឱ្យកម្ពុជានិងមួយឃ្លាទៀតថា៖ សំដីឥតប្រយោជន៍នាំគ្រោះដល់ជាតិ ការងារមានប្រសិទ្ធភាពនាំជាតិរុងរឿង៕