ក្នុងសៀវភៅរបស់ Robert Kiyosaki (រ៉ូប៊ឺត គីយ៉ូសាគី) ដែលមានចំណងជើងថា “ឪពុកអ្នកមាន ឪពុកអ្នកក្រ” បានបង្ហាញប្រាប់រឿងរ៉ាវរបស់ក្មេងប្រុសម្នាក់ ដែលមានឪពុកពីរនាក់ ដែល ឪពុកម្នាក់ជាអ្នកមាននិងឪពុកបង្កើត ជាអ្នកសិក្សាតែក្រីក្រ ដើម្បីជួយអ្នកកសាងជីវិតទ្រព្យសម្បត្តិ និងសេរីភាពការងារ។
រឿងរ៉ាវដែលរ៉ូបឺត គីយូសាគី ផ្ដល់មេរៀនរបស់គាត់ គឺគួរឱ្យចាប់អារម្មណ៍ណាស់។ ប្រសិនបើមិនចឹងទេ សៀវភៅនឹងមិនលក់បាន ៣២ លានក្បាលទេ។
មេរៀនដែលដែលអ្នកអាចរៀនបានពីសៀវភៅ និងដើម្បីបង្កើតទ្រព្យសម្បត្ដិមានចំនួន៣ ដែលគួរឲ្យចាប់អារម្មណ៍គឺ៖
រូបភាពពី Pixabay
១. ការរស់នៅក្នុងការប្រណាំងកណ្តុរ Rate Race គឺមិនមានភាពរីករាយនោះទេ ប៉ុន្តែអ្នកអាចគេចផុតពីវា។
យើងតែងតែលឺគេនិយាយតគ្នាថា " ទៅសាលារៀន ទទួលបានការងារធ្វើ នោះនឹងមានសុវត្ថិភាព" ។ ក្នុងការពិត គ្មានការងារណាមួយដែលមានសុវត្ថិភាពទៀតទេ។ នៅពេលអ្នកទទួលបានការតំឡើងតួនាទីនៅកន្លែងធ្វើការជំរើសដ៏ឈ្លាសវៃ គឺត្រូវវិនិយោគប្រាក់បន្ថែមលើអ្វីមួយដែលបង្កើតទ្រព្យសម្បត្តិ។
ប្រហែលជាអ្នករកឃើញការវិនិយោគណាមួយដែលល្អ មានឱកាស ៦០%ក្នុងការបង្កើនប្រាក់ ប៉ុន្តែមានឱកាស ៤០ភាគរយនៃការបាត់បង់ប្រាក់ទាំងអស់ ក្នុងរយៈពេលមួយឆ្នាំ។ដោយភាពភ័យខ្លាចក្នុងការបាត់បង់លុយ វានឹងរារាំងអ្នកពីការសម្រេចចិត្តនេះ ហើយបែរជាប្ដូរយកការចំណាយប្រាក់បន្ថែម លើការរស់នៅស្រួល ដូចជាការទិញឡាន និងការទូទាត់ចំណាយផ្សេងៗ តែតាមវិធីនេះអ្នកនឹងត្រូវបាត់បង់លុយ១០០% ។
២. ជាដំបូងក្នុងអាជីពរបស់អ្នក ការរៀនសូត្រគឺសំខាន់ជាងការរកប្រាក់ចំណូល។
ទុកប្រាក់ចំនួន ៥ ភាគរយនៃប្រាក់ចំណូលរបស់អ្នករាល់ខែ ដើម្បីទិញសៀវភៅនិងចូលរៀនវគ្គសិក្សាចូលរួមសិក្ខាសាលាស្តីពីហិរញ្ញវត្ថុផ្ទាល់ខ្លួន ដើម្បីចាប់ផ្តើមកសាងអាយឃ្យូហិរញ្ញវត្ថុរបស់អ្នក។
ជំហានដំបូងឆ្ពោះទៅរកការកសាងទ្រព្យសម្បត្តិ គឺស្ថិតនៅក្នុងផ្នត់គំនិតនៃការគ្រប់គ្រងហានិភ័យជំនួសឱ្យការជៀសវាងពីហានិភ័យ។
គាត់បានស្នើឱ្យបង្កើតបញ្ជី “ ខ្ញុំចង់” និង“ខ្ញុំមិនចង់” ដែលមានធាតុដូចជា“ ខ្ញុំចង់មានលុយ១លានដុល្លារនៅអាយុ ៥០ ឆ្នាំ” ឬ"ខ្ញុំមិនចង់ចាស់ទៅ គ្មានអ្វីសល់នោះទេ។ "
៣. ទ្រព្យសកម្មគឺជាប្រភពចំណូលមិនមែនជារបស់អ្វីទេ ហើយអ្នកគួរតែរៀនធ្វើយ៉ាងណាដើម្បីឱ្យបានកាន់តែច្រើន ដើម្បីក្លាយជាអ្នកមានសេរីភាពផ្នែកហិរញ្ញវត្ថុ។
ទ្រព្យសកម្ម គឺជាភាគហ៊ុន សញ្ញាប័ណ្ណ ឬទ្រព្យដែលជួយបង្កើតលុយនិងបង្កើនតម្លៃតាមពេលវេលា។ បំណុល អាចជារថយន្ត ឬគ្រឿងអេឡិចត្រូនិច ដែលមានថ្លៃដើម ថែទាំនិងចំណាយប្រចាំខែ។អ្វីក៏ដោយឲ្យតែចេញលុយពីហោប៉ៅរបស់អ្នករាល់ខែ គឺជាបំណុល ។
មិនបាច់ប្រញាប់ទេ។ អ្នកអាចធ្វើការពេញម៉ោងធម្មតាតែចំណាយពេលខ្លះដើម្បី "គិតពីអាជីវកម្មផ្ទាល់ខ្លួន "។ ក្នុងករណីនេះ ការងារ អាចជាចំណូលប្រចាំថ្ងៃ ដើម្បីទូទាត់ចំណាយខ្លះហើយអាជីវកម្មរបស់អ្នក គឺអាចផ្ដល់ចំណូលឲ្យអ្នកក្លាយជាអ្នកមានទ្រព្យកាន់តែច្រើន។
អ្វីដែលសំខាន់បំផុតនោះគឺអ្នកចាប់ផ្តើមនៅថ្ងៃនេះ។អ្នកជាទ្រព្យសម្បត្តិធំបំផុតរបស់អ្នក ដូច្នេះរឿងដំបូងដែលអ្នកគួរដាក់ប្រាក់វិនិយោគខ្លះគឺខ្លួនអ្នក។
អ្នកឈ្នះ មិនខ្លាចចាញ់ទេ។ ប៉ុន្តែអ្នកចាញ់គឺ។ ការបរាជ័យគឺជាផ្នែកមួយនៃដំណើរការជោគជ័យ។ មនុស្សដែលជៀសផុតពីការបរាជ័យ ក៏ជៀសផុតពីភាពជោគជ័យផងដែរ។ Robert Kiyosaki (រ៉ូប៊ឺត គីយ៉ូសាគី)