លោក តាំង វីដា(ឆ្វេង) កញ្ញា អ៊ុង បុប្ផា (ស្ដាំលើ) ប៉ាង សុវណ្ណារ័ត្ន (ស្ដាំក្រោម)
ការអាន គឺជាមធ្យោបាយដ៏សំខាន់មួយដើម្បីផ្លាស់ប្ដូរ ការរស់នៅរបស់យើងម្នាក់ឱ្យកាន់តែមានភាពវិជ្ជាមាន និងដំណើរឆ្ពស់ទៅកាន់សេចក្ដីសុខកាយ សប្បាយចិត្ត។ ត្បិតអ្នកជោគជ័យជាច្រើនក្នុងពិភពលោក មិនត្រឹមតែជាអ្នក អាន និងស្រាវជ្រាវ ពួកគេថែមទាំងសរសេរ ឬតែងនិពន្ធពីប្រវត្តពិតរបស់ខ្លួន ឬក៏បន្សល់ ទុកនូវភ័ស្តុតាំងឱ្យមនុស្សជាតិឃើញថា គេចាប់ផ្តើមពីការអាន ឬរៀនសូត្រនេះឯង។
ឯកត្រឡប់មកកាន់កម្ពុជាវិញ ការអាន តែងជាបញ្ហាជជែកពិភាក្សាមួយក្នុងសង្គម ដោយសបញ្ជាក់ថា ប្រជាជននេះនៅតែមានការខ្វល់ខ្វាយ ចង់ចេះចង់ដឹង ថែមទាំងនៅតែយល់ពីសារៈសំខាន់នៃការអានជានិច្ច។
លោក ទៀង វីដា ជាមន្រ្តីអង្គការក្រៅរដ្ឋាភិបាលមួយរូប និងជាអ្នកចូលចិត្តអានសៀវភៅគ្រប់ប្រភេទ បង្ហាញពីគន្លឹះសំខាន់ៗ ពីការទាញយកប្រយោជន៍ពីការអាន។
បើគ្រាន់តែអាន ដើម្បីតែអានគឺមិនខុសអ្វី ដែលយើងដឹកគោមើលទូរទស្សន៍នោះទេ។ លោក តាំង វីដា ពន្យល់ថា ទន្ទឹងការអានយើងគួរចែករំលែកចំនេះដែលមានក្នុងសៀវភៅ ឬវិភាគលើការអត្ថន័យរឿង ឬការតែង និពន្ធ ពីសៀវភៅ។ យើងអាចធ្វើការផ្ទៀងផ្ទាត់រវាងអារម្មណ៍របស់យើង ដែលបានកើតឡើងជាមួយនឹងអ្វីដែល អ្នកនិពន្ធបានសរសេរនៅក្នុងសៀវភៅរបស់គាត់។ មួយវិញទៀតនៅ ពេលដែលយើងអានសៀវភៅ យើងក៏បានរៀនសូត្រនូវភាសា ការប្រើប្រាស់ពាក្យពេចន៍ ឬមួយក៏ខ្លឹមសារចំណុចផ្សែងៗ ដែលមាន នៅក្នុងសៀវភៅ។ ការអានសៀវភៅបានធ្វើឲ្យយើងគិតបានយ៉ាងល្អ នៅពេលដែលយើងមានបញ្ហាអ្វីមួយពិបាកយល់ និងជួយយើងឱ្យស្វែងរកដំណោះស្រាយបានប្រសើរ មើលបញ្ហានៅក្នុងផ្លូវវិជ្ជមាន និងជាពិសេសអាចដោះស្រាយបញ្ហាដោយខ្លួនឯង។
លោក តាំង វីដា បានលើកឡើងថា៖ «សម្រាប់ខ្ញុំនៅពេលដែលអានសៀវភៅ វាជួយបានច្រើន ពីព្រោះការនិពន្ធនៅក្នុងសៀវភៅវាមាននូវវិធីសាស្រ្ត គន្លឹះដែលអ្នកនិពន្ធលើកយកដើម្បីធ្វើការចែករំលែក»។
ចំណែកឯ កញ្ញា ប៉ាង សុវណ្ណារ័ត្ន ដែលជាបុគ្គលិកក្រុមហ៊ុនឯកជន ហើយកញ្ញា គឺជាអ្នកដែលចូលចិត្ត អានសៀវភៅមួយរូបដែលនោះ បានប្រាប់ឲ្យដឹងថា គាត់ចូលចិត្តអានសៀវភៅគ្រប់ប្រភេទ តែសៀវភៅដែលចូលចិត្តអានជាងគេគឺប្រភេទសៀវភៅទាក់ទងនឹងការលើកទឹកចិត្ត (Motivation) សៀវភៅ ការគ្រប់គ្រង (Management) និងសៀវភៅប្រភេទមុខជំនួញ (Business) ។
កញ្ញា ប៉ាង សុវណ្ណារ័ត្ន បានលើកឡើងថា៖ «ពេលខ្ញុំអានសៀវភៅ ធ្វើឲ្យខ្ញុំមានការផ្តោតអារម្មណ៍បានល្អ ហើយសៀវភៅជាឃ្លាំងដែលផ្ទុកចំណេះវិជ្ជាជាច្រើន អានច្រើនកើនចំណេះ»។
ដូចគ្នានេះដែរ កញ្ញា អ៊ុង បុប្ផា ក៏ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយរូបដែលនោះ បានប្រាប់ពីចំណង់ចំណូលចិត្ត និងការចូលចិត្តអានសៀវភៅប្រភេទមុខជំនួញ (Business) ថាពេលគាត់អានសៀវភៅ គឺធ្វើឲ្យគាត់ភ្លេច រឿងពិបាកចិត្ត និងរឿងមិនសប្បាយចិត្តជាច្រើន ពីព្រោះពេលអាន គឺគាត់មានអារម្មណ៍ល្អ និងស្ងប់។
ឯកញ្ញា អ៊ួង បុប្ផា បានលើកឡើងថា៖ «ការអានសៀវភៅពិតជាផ្ដល់ចំណេះដឹងជាច្រើននូវ អ្វីដែលយើងមិន បានដឹង ហើយការអានសៀវភៅ អាចធ្វើឲ្យចិត្តធ្ងន់ ចិត្តបានស្ងប់ផងដែរ»។
ការអានសៀវភៅដូចជាការជ្រើសរើសសាលារៀន មុខវិជ្ជារៀន ជ្រើសរើសរកពេទ្យព្យាបាលជម្ងឺ ឬជ្រើសរើស រកថ្នាំកែរោគាផ្សេងៗ ដូចនេះហើយសៀវភៅនឹងផ្ដល់ជូននៅភក្ដីភាព ហើយតបស្នងវិញដល់អ្នកអាននូវ វិធីសាស្រ្ត ឬជាថ្នាំកែរោគក្នុងអារម្មណ៍ ឬជាចំណីអារម្មណ៍ ជួយឱ្យការគិតរបស់មនុស្សយើងមា្នក់ៗត្រឹមត្រូវ ហើយការគិតដែលត្រឹមត្រូវ គឺជាអត្ថប្រយោជន៍ ឬជាឧបនិស្ស័យព្រះពុទ្ធ ព្រះធម៌ ដែលដឹកនាំកំណើតមនុស្សទៅ រកនិពាន្វជាសឋានផុសទុក្ខកើតចាស់ឈឺស្លាប់៕