ឯកឧត្តម អ៊ុំ រាត្រី ប្រគល់ផ្ទះ៨ខ្នង ជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន ដល់គ្រួសារអតីតយុទ្ធជន

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត  លោកជំទាវ នួម សោភ័ណ អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ និង ឯកឧត្តមឧត្តមសេនីយ៍ឯក ង៉ែត ចន្ទ័ធន់ ព្រមទាំងក្រុមការងារ បានប្រគល់ផ្ទះជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់គ្រួសារអតីតយុទ្ធជន ចំនួន០៨ ខ្នងក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាថ្ងៃអាទិត្យទី០៧ មិថុនា ឆ្នាំ២០២០ ។

ឯកឧត្តម អ៊ុំ រាត្រី បានលើកឡើថាការប្រគល់ផ្ទះនេះ គឺជាការបង្ហាញពីការខិតខំយកចិត្តទុកដា​ក់ របស់សម្តេចតេជោ ហ៊ុន សែនចំពោះសុខទុក្ខអតីតយុទ្ធជន និងយោធិនពិការ ដែលសុទ្ធសឹងជាអ្នក​មានគុណបំណាច់ចំពោះជាតិមាតុភូមិ។

គ្រួសារអតីតយុទ្ធជន ចំនួន០៨ ខ្នងក្នុងស្រុកអូរជ្រៅ ក្នុងនោះមាន ០៤ឃុំផ្សេងៗពីគ្នា÷ ១-ឃុំគុត្តសត១គ្រួសារ ២-ឃុំកូប ៣គ្រួសារ ៣-ឃុំសូភី ២គ្រួសារ ៤-ឃុំសំរោង ២គ្រួសារហើយគ្រួសារនីមួយៗទទួលបាន: អង្ករ១ការ៉ុង ភួយ១ កន្ទេល១ មុង១ ទឹកស៊ីអ៉ីវ១យួ ទឹកត្រី១យួមីថៃ១កេះ ប៊ីចេង១គីឡូស្ករស ១គីឡូ អំបិល១គីឡូ ខ្លាញ់១ដបទឹកសុទ្ធ២យួ ចាន៨ស្លាបព្រា១ឡូត៍ កំសៀវ ១ ឆ្នាំងបាយ១ ឆ្នាំងសម្លរ១ និងថវិកាចំនួន ១៥០.០០០រៀលគត់៕